អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona បានចាប់អារម្មណ៍ចង់នាំយកខ្សែប្រយុទ្ធរបស់ Inter Milan កីឡាករ Lautaro Martinez នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដោយគ្រោងនឹងចំណាយទឹកប្រាក់ ១១០លានអឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជើងឯក La Liga រដូវកាលមុន Barcelona កំពុងសម្លឹងមើលខ្សែប្រយុទ្ធចំណូលថ្មីបន្ថែម ដើម្បីត្រៀមជំនួសកន្លែងរបស់ Luis Suarez ដោយខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយបានប្រាប់ក្លិបឲ្យធ្វើដូច្នេះ ដោយសារគេមានវ័យកាន់តែច្រើនហើយ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Diario Sport ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lautaro Martinez គឺជាគោលដៅចម្បងរបស់លោក Ernesto Valverde ក្នុងការនាំយកមកកាន់កីឡដ្ឋាន Camp Nou នៅខែមករា ប៉ុន្តែក្លិបអ៊ីតាលី Inter Milan មិនមានចេតនាលក់ខ្សែប្រយុទ្ធរូបនេះមកឲ្យ Barcelona នោះទេ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ដោយសាការមិនពេញចិត្តនឹងការលក់របស់ក្រុមលោក Antonio Conte បានធ្វើឲ្យ Barcelona រៀបចំចាយលុយ ១១០លានផោន ដើម្បីចរចាទិញផ្ដាច់កុងត្រា និងជាការទាក់ចិត្តកីឡាករផ្ទាល់ឲ្យផ្លាស់មកកាន់ទឹកដីអេស្ប៉ាញ។
គួរឲ្យដឹងដែរថា Lautaro Martinez បានផ្លាស់ពីក្លិបអាហ្សង់ទីន Racing Club មកចូលរួមជាមួយ Inter Milan កាលពីរដូវក្ដៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ២៥លានអឺរ៉ូ។ នៅរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Martinez ចូលលេងឲ្យ Inter Milan បាន២០ប្រកួត រកគ្រាប់បាល់បាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន៥ដង៕
ប្រភព៖ FoxSportsAsia