វែល៖ គ្រាន់តែគិតក៏ពិបាកដែរ ការដែលយកសត្វចិញ្ចឹមមកអង្គុយដើម្បីថតរូបជុំគ្នានោះ។ ប៉ុន្តែមាននារីម្នាក់ឈ្មោះ Kathy Smith អាយុ ៣០ ឆ្នាំបានព្យាយាមប្រមូលផ្តុំសត្វចិញ្ចឹមរបស់នាងចំនួន ១៧ ក្បាលបាន ដោយក្នុងនោះមានឆ្កែ ៨ក្បាល និងឆ្មាចំនួន ៩ក្បាល ដើម្បីថតរូបជុំគ្នានៅលើសាឡុងក្នុងផ្ទះរហូតដល់បានសម្រេច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីបានរូបថតមួយសន្លឹកដ៏ល្អនេះបានគឺនាងត្រូវប្រើពេលវេលាយូរក្រែលដែរ ហើយបញ្ហាប្រឈមមួយចំនួន ដូចដែលមានលើកឡើងថា នាងមានពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះដើម្បីចុចប៊ូតុងថតរូប ប៉ុន្តែក្នុងពេលតែមួយវិនាទីសត្វទាំងនោះក៏បានរត់បែកខ្ចាត់ខ្ចាយពីគ្នាផងដែរ ប៉ុន្តែនាងបានព្យាយាមចំនួន ៣លើករហូតបានជោគជ័យ។
ស្រ្តីដែលមកពីទីក្រុង Corwen ប្រទេសវែលខាងលើក៏បានលើកឡើងថា៖
យ៉ាងណាមិញ ក្រៅពីការចិញ្ចឹមសត្វឆ្កែ និងឆ្មា នាងក៏មានសត្វចាបបួនក្បាល និងត្រីជាច្រើនរួមទាំងកូនតូចរបស់នាងផងដែរ។ នាងក៏បានបន្តថា មនុស្សមួយចំនួនបានគិតថាវាជារឿងដែលអស់សំណើចណាស់ដែលខ្ញុំមានសត្វចិញ្ចឹមច្រើនបែបនេះ៕