ហ្វីលីពីន៖ ក្រោយយកឈ្នះកម្ពុជា ៤-០ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ វិញ្ញាសាបាល់ទាត់បុរស កាលពីយប់មិញ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ លោក Park Hang Soe បាននិយាយថាការប្រកួតជាមួយកម្ពុជាគឺមិនងាយស្រួលនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត បុរសសញ្ជាតិកូរ៉េខាងត្បូងបានិយាយថា៖
គួរឲ្យដឹងផងដែរថា ក្រោយយកឈ្នះកម្ពុជា វៀតណាមនឹងឡើងទៅប៉ះឥណ្ឌូនេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ។
ឥណ្ឌូនេស៊ី ធ្លាប់ឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរសចំនួន២ដងនៅឆ្នាំ១៩៨៧ និង ១៩៩១ ខណៈវៀតណាមធ្លាប់បានឈ្នះតែម្ដងប៉ុណ្ណោះនៅឆ្នាំ១៩៥៩ ដែលជាឆ្នាំដំបូងនៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលពេលនោះមានឈ្មោះថា វៀតណាមខាងត្បូង៕