អូស្រ្ដាលី៖ ទោះជា តារាចម្រៀងស្រី និរ័ត្ន ដែលទទួលបានការពេញនិយម តាមរយៈបទចម្រៀងមានចំណងជើងថា «វ៉ល់វ៉ល់» មិនបានបញ្ចេញសកម្មភាពសិល្បៈទៀតក៏ដោយ តែរូបនាងបានធ្វើឲ្យហ្វេនៗនៅតែចាំតាមដាន រាល់សកម្មភាពជីវិតប្រចាំថ្ងៃជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ និរ័ត្ន បានបាត់មុខពីសិល្បៈស្រុកខ្មែរ ដោយសារតែ កំពុងសំងំសោយសុខ ជាមួយស្វាមីដ៏សង្ហា លើទឹកដីអូស្រ្ដាលី ថែមទាំងលេចឮដំណឹងមកថា រូបនាងកំពុងពពោះកូនក្នុងផ្ទៃដែលជាកូនដំបូងផងដែរ។
មិនយូរប៉ុន្មាន ទីបំផុត និរ័ត្ន បានសម្រាលកូនប្រុស ដោយសុវត្ថិភាពហើយ កាលពីយប់មិញនេះ។ អ្វីដែលពិសេស កូនប្រុសរបស់តារាចម្រៀងស្រីរូបនេះ ទើបតែកើតមែន តែពិតជាស្រស់ស្អាត និងមើលទៅគួរឲ្យក្នាញ់ខ្លាំងណាស់។
ជាមួយគ្នានេះដែរ តាមរយៈរូបថតជាច្រើនសន្លឹក នៅក្នុងបណ្ដាញសង្គម និរ័ត្ន មើលទៅពិតជាមានទឹកមុខរំភើបរីករាយខ្លាំងណាស់ ថែមទាំងត្រូវបានស្វាមីជាទីស្រលាញ់ តាមចាំមើលថែពេលកំពុងសម្រាលទៀត៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖