ប្តីប្រពន្ធយំលែងចេញ រងាខ្លាំង​ពេកបង្កាត់ភ្លើងឆ្អើរដើម្បីដេក​ បែរជាខ្ទេចគ្មានសល់​

//s5.kh1.co/c2/c2876d7b970d7fe219d73150cc1ad264f5817479.jpg
សង្គម

 ០៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្តឧត្តរមានជ័យ ៖ ព្រោះតែរងារ​ខ្លាំង​ពេក ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​ក៏​នាំ​គ្នា​បង្កាត់​ភ្នក់ភ្លើង ដើម្បី​ដេក​ឆ្អើរ លុះ​​លង់លក់ ស្រាប់តែ​ភ្លើង​រាលដាល​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ក្រសាំង សង្កា​ត់បុ​ស្បូវ​ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/72/72738a7209e96a98492daa22d9649e62d6eee8d6.jpg

គ្រួសារ​រង​គ្រោះ​ដោយសារ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ ប្តី​ឈ្មោះ​ព្រឿ​យ ជួន អាយុ​២៤​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ​ម៉​ន សុ​ផា អាយុ​២២​ឆ្នាំ មានកូន​ប្រុស​ម្នាក់​ទើប​មាន​អាយុ​៣​ខែ និង​រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។

https://s5.kh1.co/__image/w=650,h=379,q=100/b1/b121f3a01228ce08594c25a3584b045a0e973c5e.jpg

តាម​ប្រភព​ពី​ប្តី​ប្រពន្ធ​រង​គ្រោះ​ខាងលើ​បាន​បញ្ជាក់​ថា ផ្ទះ​កើតហេតុ​ខាងលើ​ជា​ប្រភេទ​ផ្ទះ​តៀម មាន​ទំហំ​៤,៥០​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី និង​ជញ្ជាំង​ក្តារ ។

https://s5.kh1.co/__image/w=650,h=379,q=100/1e/1ef8f38a38eebf0d07b9e0c11603a040e4d98ad2.jpg

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​រងារ​ខ្លាំង​ពេក ក៏​នាំ​គ្នា​បង្កាត់​ភ្នក់ភ្លើង និង​ដេក​ឆ្អើរ ហើយ​ក៏​លង់លក់​ទាំង​ពី​នាក់ ស្រាប់តែ​ភ្លើង​បាន រាលដាល​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ តែ​សំណាងល្អ​គាត់​នាំ​ប្រពន្ធ​និង​កូន​រត់​ចេញ​ផុត​ពី​គ្រោះថ្នាក់​។

https://s5.kh1.co/__image/w=650,h=379,q=100/0a/0a44863d4937a6caeae814eae41b52e1102401e2.jpg

តាម​ប្រភព​ពី​ប៉ូលិស​រដ្ឋបាល​សង្កា​ត់បុ​ស្បូវ​បានឱ្យ​ដឹង​ថា ពេល​មាន​អគ្គី​ភ័យ​កើតឡើង ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស្រែក​ឱ្យ​អ្នក​ភូមិ​ជិតខាង និ​សមត្ថកិច្ច​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា​នោះ​ទេ ដោយសារ​តែ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ហើយ​ភ្លើង​ក៏​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​នេះ​អស់ទាំង​ស្រុង​៕

https://s5.kh1.co/__image/w=650,h=379,q=100/c2/c2876d7b970d7fe219d73150cc1ad264f5817479.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T