លោក គួច ចំរើន៖ ការដ្ឋានសំណង់មួយចំនួននៅខេត្តព្រះសីហនុមិនអនុវត្តតាមលក្ខណៈបច្ចេកទេស បានបង្កហានីភ័យបង្កគ្រោះថ្នាក់ដល់កម្មករ

//s5.kh1.co/12/1245dc6d4a046e3c531a32428501bb6d72f52c8b.jpg
Khmerhome

 ០៥-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/06/06c301b4efa3090e98ef6612ca0b327dedd82da8.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះសីហនុ៖ ការដ្ឋានសំណង់មួយចំនួនមិនបានអនុវត្តតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានបញ្ហាប្រឈមអំពីសុវត្តិភាព និងគុណភាពសំណង់ ដោយមិនបានធ្វើរបងហ៊ុំព័ទ្ធការដ្ឋាន ខ្វះសំណាញ់ការពារសុវត្ថិភាពក្នុងការដ្ឋាន បានបង្កហានីភ័យបង្កគ្រោះថ្នាក់ដល់កម្មករ និងប្រជាពលរដ្ឋ។ ថ្មីៗនេះ មានការដ្ឋានមួយកន្លែង បានបាក់ដងសន្ទូច និងមានធ្លាក់សម្ភារសំណង់ក្នុងការដ្ឋាន និងការរំលោភដីចំណីផ្លូវសាធារណៈជាដើម។

ការលើកឡើងខាងលើ របស់ លោក គួច ចំរើន ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះក្រោមអធិបតី លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងលោក អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ហើយក៏មានការចូលរួម ពីម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ ចំនួន ១៩៥ការដ្ឋាន។

https://s5.kh1.co/__image/w=650,h=434,q=100/12/1245dc6d4a046e3c531a32428501bb6d72f52c8b.jpg

នៅក្នុងកិច្ចប្រជុំខាងលើ លោក អភិបាលខេត្តកំពង់ផែស្វ័យតទឹកជ្រៅអន្តរជាតិ បានសង្កត់ធ្ងន់ថា ការដ្ឋានណាមិនគោរពច្បាប់ បណ្តាលឱ្យកម្មករមាន របួស ឬស្លាប់ ត្រូវមានទោស ដូច្នេះម្ចាស់សំណង់ទាំងអស់ត្រូវបន្តផ្សព្វផ្សាយអំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋាននានាក្នុងខេត្តព្រះសីហនុឱ្យបានទូលំទូលាយ ។

ការសាងសង់ត្រូវគោរពច្បាប់កម្ពុជា និងគោរពតាមបទដ្ឋានគតិយុត្តិ នៃច្បាប់សំណង់ ខណ:ដែលរាជរដ្ឋាភិបាលកម្ពុជា បានកសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលសំណង់មួយចំនួនសាងសង់លើដីចំណីផ្លូវសាធារណ: ត្រូវរុះរើសំណង់ចេញ តាមនិយាមការក្រុមការងាររៀបចំស្ថាបនាផ្លូវទាំង ៣៤ខ្សែ។ ជាការបន្តរបស់ អភិបាលខេត្តតំបន់ទេសចរណ៍ជាប់សមុទ្រ លោក បញ្ជាក់ថា «ដូច្នេះម្ចាស់ការដ្ឋាន ត្រូវចូលរួមគោរពច្បាប់សំណង់ទាំងអស់គ្នា បើមិនដូច្នេះទេវានាំឱ្យខាតបង់ពេលវេលា និងថវិកាថែមទៀតផង»។

https://s5.kh1.co/__image/w=650,h=434,q=100/0c/0cbbee50f5255c63c701410f1f326cbea6bdf0b8.jpg

ជាមួយគ្នានេះដែរ លោក គួច ចំរើន ក៍បានស្នើសុំឱ្យម្ចាស់ការដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋានរៀងៗខ្លួន ដោយផ្អែកតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអង្គប្រជុំនេះដែរ លោក ឡៅ ទិព្វសីហា បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលអាជ្ញាធរខេត្តព្រះសីហនុ ក៍ដូចជាក្រសួងរៀនចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព គុណភាពសំណង់ក្នុងខេត្តព្រះសីហនុ ដល់ម្ចាស់ការដ្ឋានទាំងអស់ ។

https://s5.kh1.co/__image/w=650,h=434,q=100/0c/0c13d71ce07c4712331d46c0205f18ae6d6d5b64.jpg

លោក រដ្ឋលេខាធិការក្រសួងដែនដី បានឱ្យដឹងទៀតថា ការសាងសង់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសមាន៤ ដូចខាងក្រោម៖

ទី១.ការងារសិក្សាគម្រោងប្លង់ និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋាន ត្រូវរកក្រុមហ៊ុនសាងសង់ សិក្សាគម្រោងប្លង់ សំណង់ត្រូវមានអាជ្ញាប័ណ្ណ។ ទី២.ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ចុះបញ្ជីត្រឹមត្រូវ គ្នានវិស្វករប្រចាំការ និងគ្មានកម្មករ ត្រូវបិទការដ្ឋានសំណង់ ។

ទី៣.ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ ។ ទី៤.គ្រឹះអគារក្រុមហ៊ុនសាងសង់គ្រឹះ ត្រូវត្រួតពិនិត្យអំពីស្ថានភាពដី ព្រោះនៅខេត្តព្រះសីហនុ ខាងក្រោមកន្លែងខ្លះមានថ្ម កន្លែងខ្លះដីភក់ជាបញ្ហាប្រឈម ហើយក៍មានហានិភ័យយ៉ាងធ្ងន់ធ្ងរ។

ដូចជាករណីបាក់ស្រុតអគារកម្ពស់ ៧ជាន់កន្លងមក, អគារស្រុតនៅអូរពីរ ,បាក់ដងសន្ទូច និងបាក់សរសរធ្នឹមជាន់ទី៣ ជាដើម ដែលតម្រូវឱ្យក្រុមការងារបច្ចេកទេស រឹតបន្តឹងអំពីសុវត្ថិភាព និងគុណភាពសំណង់នៅខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារសំណង់គ្មានគុណភាព និងសុវត្ថិភាព។ ជាទឡ្ហីករណ៍របស់ លោក ឡៅ ទិព្វសីហា៕

https://s5.kh1.co/__image/w=650,h=434,q=100/f2/f2e85229466e814b468a77d13d5c0e412c15b90d.jpg
Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T