ទូទឹកកក Samsung Side By Side រចនាឡើងសម្រាប់ជីវិតដ៏ទាន់សម័យ!

//s5.kh1.co/6d/6d2a71dc771961c2f0badcb6fa5b71624ae30528.jpg
បច្ចេកវិទ្យា

 ០៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ ការជ្រើសរើសទូទឹកកកដើម្បីប្រើប្រាស់ គឺត្រូវតែជ្រើសរើសទូទឹកកកណា ដែលមិនគ្រាន់តែជាទូទឹកកក ប៉ុន្តែថែមទាំងជាទូទឹកកកដែលមានលក្ខណៈពិសេស និងភាពវៃឆ្លាតបំផុតលើសពីផលិតផលទូទឹកកកធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះខ្ញុំសូមណែនាំទូទឹកកក Samsung Side By Side ដែលជាទូទឹកកកដ៏ទំនើប ឆ្លាតវៃ និងស័ក្តិសមបំផុត សម្រាប់គ្រួសារដែលទាន់សម័យ។ Side by Side មានការរចនាមកប្លែក ទាក់ភ្នែកយ៉ាងល្អឥតខ្ជោះ ជាមួយនឹងផ្ទៃទ្វាបិទបើកមានភាពរលោងចាំង ហាប់ណែន ស្រស់ស្អាត ដែលធ្វើឱ្យបន្ទប់បាយ មានលក្ខណៈកាន់តែស៊ីវីល័យបំផុត និងទាក់ទាញមួយបែបទៀត។

  ទូទឹកកក Samsung Side By Side
  ទូទឹកកក Samsung Side By Side

សូមបញ្ជាក់ថា Samsung Side By Side បំពាក់មកជាមួយនឹងបច្ចេកវិទ្យា SpaceMaxTM ដែលផ្តល់ភាពធំទូលាយនៅផ្ទៃខាងក្នុង ងាយស្រួលទុកដាក់ចំណីអាហារ បន្លែត្រី សាច់ បានច្រើន និងមានរបៀបរៀបរយល្អ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ បច្ចេកវិទ្យា Deodorizing Filter ដែលមានមុខងារច្រោះយកក្លិនមិនល្អក្នុងទូទឹកកក ចេញបានយ៉ាងល្អឥតខ្ចោះតែម្តង។ ដូច្នេះលោកអ្នកនឹងលែងបារម្ភថាញុំាទឹក ឬទទួលទានផ្លែឈើធុំក្លិនឆ្អាបត្រី ឬសាច់ឡើយ។

  ទូទឹកកក Samsung Side By Side
  ទូទឹកកក Samsung Side By Side

ប៉ុន្តែទូទឹកកកធំអ៊ីចឹង ដាក់បន្លែត្រីសាច់ ផ្លែឈើបានច្រើនអ៊ីចឹង មិនដឹងស៊ីថាមពលច្រើនប៉ុនណាទេមើលទៅ។ ទេ! មិនស៊ីថាមពលច្រើនទេ Samsung Side by Side គឺមិនគ្រាន់តែស៊ីថាមពលតិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថាមពលបានច្រើនបំផុត លើសពីផលិតផលទូទឹកកកដទៃទៀតផងដែរ។ ហើយអ្វីដែលពិសេសបំផុតនោះគឺ Samsung Side by Side របស់យើងមានបច្ចេកវិទ្យាមួយទៀត ដែលផលិតផលទូទឹកកកផ្សេងគ្មាន នោះគឺបច្ចេកវិទ្យា FlexZone™ ដែលអាចកំណត់ភាពត្រជាក់តាមផ្នែកនីមួយៗ និងតាមប្រភេទនៃរបស់ដែលយើងត្រូវការរក្សាទុកបាន ៤ ជម្រើស។ មានន័យថា លោកអ្នកអាចកំណត់សីតុណ្ហភាពសម្រាប់សាច់ ដែលអ្នកចង់រក្សាទុកយូរ ភេសជ្ជៈដែលត្រូវការឱ្យត្រជាក់លឿន សីតុណ្ហភាពត្រឹមត្រូវដែលធ្វើឱ្យបន្លែផ្លែឈើស្រស់បានយូរ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដដែល។ ឡូយ!

  ទូទឹកកក Samsung Side By Side
  ទូទឹកកក Samsung Side By Side

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប  សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T