ភ្នំពេញ៖ តារាស្រីជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាងឈួន សុវណ្ណឆៃ បច្ចុប្បន្នទោះបីជាមានវ័យកាន់តែច្រើនបែបណាក្តី ក៏ប៉ុន្តែរូបសម្រស់របស់នាងនៅតែស្រស់ស្អាត សាច់សខ្ចី តែងខ្លួនតែងតែស្រស់ស្អាតខ្ញង់ជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការតែងខ្លួនរបស់តារាស្រីរូបនេះបានទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ រាល់ពេលដែលនាងមានកម្មវិធីចូលរួមម្តងៗ។យ៉ាងណាមិញ មួយរយៈពេលនេះឃើញថារដូវកាលរៀបការ តារាសាច់ចាំរូបនេះមានមុខនៅក្នុងកម្មវិធីមង្គលជាច្រើន ដែលការតែងខ្លួនរបស់នាងជាច្រើនឈុតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ រាល់ពេលកម្មវិធីជាច្រើននាងតែងតែលម្អខ្លួនជាមួយនឹងឈុតគ្រឿងពេជ្រធំៗ ជាច្រើនឈុត សុទ្ធតែស្អាតៗ ចែងចាំងភ្នែកតែម្តង។
តាមរយៈរូបភាពជាច្រើនសន្លឹកដែលនាងបានបង្ហោះ តែងតែធ្វើឲ្យហ្វេនជាច្រើនមិនសរសើរមិនបានពីសម្រស់ ក៏ដូចជាការតែងខ្លួន មើលទៅកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖