អាមេរិក៖ អ្នកនាង សារ៉ាយ សក្ខណា ជាតារាសម្ដែងស្រី ដ៏មានភាពល្បីល្បាញមួយរូប និងធ្វើឲ្យហ្វេនៗចាំតាមដាន រាល់សកម្មភាពជីវិតប្រចាំថ្ងៃ ដ៏ហ៊ឺហាជាមួយស្វាមី និងកូនស្រីនៅលើទឹកដីអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ សារ៉ាយ សក្ខណា រឹតតែធ្វើឲ្យហ្វេនៗ រំភើបជំនួស ក្រោយពីលេចលឺដំណឹងមកថា តារាស្រីរូបនេះ កំពុងពរពោះកូនប្រុស ដែលជាកូនទី២ផងដែរ។ យ៉ាងណាមិញ ទោះជាកំពុងពរពោះកូនក្នុងផ្ទៃបែបណាក្ដី តែបើងាកមកមើលពីសម្រស់របស់ សក្ខណា គ្មានប្រែប្រួលបន្តិចសោះឡើយ។
ប៉ុន្តែ ផ្ទុយទៅវិញ អ្នកម្ដាយកូន២រូបនេះ បែរជាកាន់តែហ៊ានលេងស្ទីល បែបកាលីបហាយសូរខ្លាំងឡើង បង្អួតសម្រស់ ជាមួយសម្លៀកបំពាក់ឃ្យូតៗ អមដោយពោះប៉ោងធំ មើលទៅស៊ីវីល័យ ព្រមទាំងសមនឹងឈ្មោះ ជាអ្នកម្ដាយសម័យថ្មីផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖