ក្ដៅៗ! ភ្នំពេញក្រោន នាំយកអតីតខ្សែបម្រើប្រយុទ្ធឆ្នើម ដែលធ្លាប់ឈ្នះពានជាមួយបឹងកេត (មានវីដេអូ)

//s5.kh1.co/3f/3f38bb953fc333000346e454f85ce95ab2ac7884.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការក្នុងការនាំចូលខ្សែបម្រើប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាកីឡាករ Paul Esoh Omogba។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះធ្លាប់ប្រកបអាជីពក្នុងលីគកំពូលកម្ពុជាជាមួយក្លិបបាល់ទាត់បឹងកេត ជាទីដែលគេឈ្នះពាននៅទីនោះ មុននឹងផ្លាស់ទៅចូលរួមជាមួយ ណាហ្គាវើល នៅរដូវកាលនេះនិងបានជួយឲ្យក្រុមរបស់លោក មាស ចាន់ណា គ្រងតំណែងជើងឯកផងដែរ។

កីឡាករ Paul Esoh Omogba (រូបភាព: PPCFC)
កីឡាករ Paul Esoh Omogba (រូបភាព: PPCFC)

សម្រាប់ការមកចូលរួមជាមួយភ្នំពេញក្រោន Omogba បាននិយាយថា៖

“សួស្ដី ភ្នំពេញក្រោន នេះគឺជា Omogba ខ្ញុំសប្បាយចិត្តដែលបានមកទីនេះ។ ខ្ញុំសង្ឃឹមថាអាចជួបអ្នកគាំទ្រទាំងអស់នៅទីនេះ។”

គួរឲ្យដឹងដែរថា Omogba គឺជាសមាជិកទី២ហើយដែលភ្នំពេញក្រោននាំចូលដើម្បីត្រៀមរដូវកាលក្រោយ បន្ទាប់ពីខ្សែការពារកូនខ្មែរ-បារាំង កុក បូរីស៕

សូមទស្សនាវីដេអូខាងក្រោម៖  

ប្រភពppcfc.com

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T