អង់គ្លេស៖ Liverpool និង Tottenham Hotspur ត្រូវបានគេរាយការណ៍មកថាបាននិងកំពុងប្រជែងគ្នាក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Lyon កីឡាករ Memphis Depay នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅនាពេលខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតីតម្ចាស់អាវលេខ៧នៅ Man UTD រូបនេះបានផ្លាស់មកចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំ២០១៥ ប៉ុន្តែគេក៏បានចាកចេញពីកីឡដ្ឋាន Old Trafford វិញបន្ទាប់ពីមិនជោគជ័យ ដោយរយៈពេល១៨ខែ គេអាចរកគ្រាប់បាល់បានត្រឹម ៧គ្រាប់ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយចាកចេញពីទឹកដីអង់គ្លេសទៅចូលរួមជាមួយ Lyon ខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ Memphis បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍នៅទីនោះ ហើយកំពុងតែមានព័ត៌មានលេចឭមកថាគេអាចនឹងត្រឡប់មកលេងនៅក្របខណ្ឌ Premier League ម្ដងទៀត។
បើតាមប្រភពពីប្រទេសអង់គ្លេសបានឲ្យដឹងថា Spurs និង Liverpool បានដាក់ការចង់បានមកលើ Depay ក្នុងការនាំចូលនៅទីផ្សាររដូវក្ដៅខាងមុខ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Spurs គ្រោងនឹងចំណាយប្រាក់ ៥០លានផោនសម្រាប់ Memphis។
គួរឲ្យដឹងដែរថា Depay ធ្វើបានយ៉ាងល្អជាមួយក្លិបបារាំង Lyon នៅរដូវកាលនេះដោយអាចរកបានដល់ទៅ ១១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១៤ប្រកួត៕
ប្រភព៖ SportsMole