ស្ត្រីម្នាក់គិតថាឃើញខ្មោចអង្គុយក្បែរកូនក្នុងកាមេរ៉ាសុវត្ថិភាព លុះរត់ទៅមើលចុះឡើង ទើបដឹងការពិត ហើយហួសចិត្តខ្លួនឯង

//s5.kh1.co/c7/c7765899513d1d802d088b81e7add0cd76d81687.jpg
សង្គម

 ០២-ធ្នូ-២០១៩ ១ល្ងាច · ៦ ឆ្នាំមុន

អាមេរិក៖ ថ្មីៗនេះ ស្ត្រីជាម្ដាយម្នាក់នៅឯសហរដ្ឋអាមេរិក ភ័យរន្ធត់ស្ទើរធ្លាក់បេះដូង នៅពេលដែលឃើញខ្មោចអង្គុយក្បែរកូនរបស់ខ្លួន ក្នុងកាមេរ៉ាសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Leila ជាម្ដាយបានឲ្យដឹងថា នៅក្នុងថ្ងៃនោះ នាងបានទុកកូនចំនួន៤នាក់របស់នាង នៅជាន់ខាងក្រោមឲ្យមើលទូរទស្សន៍។ ចំណែករូបនាងវិញ បានឡើងទៅជាន់ខាងលើដើម្បីតុបតែងខ្លួន ហើយនាងក៏បានឃ្លាំមើលកូនៗតាម​រយៈ​អាយផេតដែលតភ្ជាប់ជាមួយនឹងកាមេរ៉ាសុវត្ថិភាព។ ពេលនោះ នាងបានឃើញស្ត្រីចម្លែកម្នាក់កំពុងអង្គុយក្បែរកូនៗរបស់នាង ស្រាប់តែនាងស្ទុះចុះទៅជាន់ខាងក្រោមដើម្បីពិនិត្យមើល ប៉ុន្ដែមិនឃើញស្ត្រីម្នាក់នោះឡើយ។ បន្ទាប់មក នាងបានឡើងទៅជាន់ខាងលើវិញ ដើម្បីមើលកាមេរ៉ាសុវត្ថិភាពម្ដងទៀត ហើយក៏បានឃើញស្ត្រីម្នាក់នោះកំពុងអង្គុយនៅកន្លែងដដែល។ ក្រោយពីពិនិត្យមើលឲ្យបានច្បាស់រួចមក ទើបនាងដឹងថា ស្ត្រីម្នាក់នោះគឺជារូបនាងផ្ទាល់ ធ្វើឲ្យនាងផ្ទុះសំណើច និងហូរទឹកភ្នែកក្នុងពេលតែមួយ។

នាង Leila ក៏បានពន្យល់ដែរថា កាមេរ៉ាសុវត្ថិភាពមានបញ្ហា ដែលបានបង្ហាញពីសកម្មភាពកើតឡើងរួចមកហើយតាំងពីព្រឹកព្រលឹម ដោយមិនបង្ហាញពីសកម្មភាពឡាយផ្ទាល់។

ក្រោយពីនាង Leila បានរៀបរាប់រឿងរ៉ាវខាងលើនេះនៅលើបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួនបានឆ្ងល់ថា ហេតុអ្វីបានជានាងមិនស្គាល់រូបរាងរបស់ខ្លួនឯង។ នាង Leila ក៏បានពន្យល់ថា នាងមិនបានចាប់អារម្មណ៍ ព្រោះពេលនោះ នាងបារម្ភពីកូនៗពេក ហើយម៉្យាងវិញទៀត សក់ពណ៌មាសរបស់នាងនៅក្នុងកាមេរ៉ាសុវត្ថិភាព គឺក្លាយទៅជាពណ៌ត្នោត៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពស្ត្រីម្នាក់នៅក្នុងកាមេរ៉ាសុវត្ថិភាព
រូបភាពស្ត្រីម្នាក់នៅក្នុងកាមេរ៉ាសុវត្ថិភាព
នាង Leila និងកូនប្រុស
នាង Leila និងកូនប្រុស
ក្រុមគ្រួសាររបស់នាង Leila
ក្រុមគ្រួសាររបស់នាង Leila
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T