ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជា បានជ្រាបរួចមកហើយពី អ្នកនាង ថន តារា ដែលជាបងស្រីបង្កើតរបស់ កញ្ញា ថន លក្ខិណា និងជាអតីតតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពមួយរូបដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះជាអតីតតារាស្រីរូបនេះ មិនបានប្រឡូកក្នុងវិស័យសិល្បៈទៀតក៏ដោយ តែរូបនាង បាននាំអារម្មណ៍អ្នកគាំទ្រទាំងអស់ ឲ្យចាំតាមដានពី ជីវិតក្រៅឆាក ដែលពោរពេញដោយសុភមង្គល និងភាពស៊ីវីល័យហ៊ឺហាខ្លាំងណាស់។
ជាក់ស្ដែង ថ្មីៗនេះដែរ ថន តារា កាន់តែកាក់កបខ្លាំង ដោយទើបតែទិញរថយន្ត ទំនើបថ្មីស្រឡាងមួយគ្រឿង ដែលអាចដឹងថា មានតម្លៃមិនតិចម៉ឺនដុល្លារទេ។ ជាមួយគ្នានេះដែរ ថន តារា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្អួតរថយន្តថ្មី ក្នុងទឹកមុខញញឹមបិទមាត់មិនជិតទេ។
ដោយឡែក គ្រាន់តែឃើញបែបនេះ ក៏មានមហាជនជាច្រើន បានបង្ហាញអារម្មណ៍អបអរសាទរ និងរំភើបជំនួស នាងតែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖