NASA បានបញ្ចេញរូបថតកោះថ្មីកើតឡើងដោយភ្នំភ្លើងក្រោមបាតសមុទ្រ

//s5.kh1.co/a0/a07cf53bb1390c93474a05a075fc410a8d7fcd92.jpg
បច្ចេកវិទ្យា

 ២៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កោះថ្មីមួយមានប្រវែងប្រហែល ៤០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ​ ជាកំពូល​ភ្នំភ្លើងដែលបានផ្ទុះឡើងពីបាតសមុទ្រ។ វាបានកើតឡើងស្ថិតនៅជិត​កោះ Lateiki (ឬ Metis Shoal) នៃប្រទេសតុងហ្គា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកផងដែរថា ភ្នំភ្លើងដដែលនេះធ្លាប់បានបង្កើតកោះមួយម្តងដែរកាលពីឆ្នាំ១៩៩៥ តែទីបំផុតវាត្រូវបានបំផ្លាញដោយការផ្ទុះនៅឆ្នាំ ២០១៩ ដែល​ទើបបង្កើតបានជាកោះថ្មីទៀតជំនួសកន្លែងចាស់កាលពីខែមុននេះ។

​តុងហ្គាជាប្រទេសមួយស្ថិតនៅ​ក្នុងរង្វង់នៃភ្នំភ្លើង និងជាតំបន់មួយនៅមហាសមុទ្រប៉ាស៊ីហ្វិកដែល ត្រូវគេដឹងថាប្រហែល ៩០ភាគរយជាទីតាំងនៃការរញ្ជួយដីដែលតែងកើតឡើងនៅលើពិភពលោក។

គេនៅចាំបានថាកាលពីខែធ្នូឆ្នាំ២០១៤ កោះមួយផ្សេងទៀតត្រូវបានបង្កើតឡើងនៅប្រទេសតុងហ្គាពេលដែលភ្នំភ្លើងក្រោមទឹកបានផ្ទុះឡើង។ ពេលនោះវាបានបញ្ចេញផេះ និងកំទេចកំណមានកំពស់ដល់ទៅ ៣០,០០០ហ្វីត ហើយបានស្ងប់ទៅវិញនៅខែ​ មករា​ ឆ្នាំ២០១៥ ៕

កោះថ្មីបានឃើញតាមរូបភាពផ្កាយរណប
កោះថ្មីបានឃើញតាមរូបភាពផ្កាយរណប
កោះដែលកើតឡើងពីបន្ទុះភ្នំភ្លើងនៅប្រទេសតុងហ្គា
កោះដែលកើតឡើងពីបន្ទុះភ្នំភ្លើងនៅប្រទេសតុងហ្គា
កោះដែលកើតឡើងពីបន្ទុះភ្នំភ្លើងនៅប្រទេសតុងហ្គា
កោះដែលកើតឡើងពីបន្ទុះភ្នំភ្លើងនៅប្រទេសតុងហ្គា
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T