ភ្នំពេញ៖ មកទល់ពេលនេះ សិល្បករ សិល្បការិនីជាច្រើនដួង មិនថា តារាចម្រៀង តារាសម្តែង តារាកំប្លែង កំពុងតែបង្ហោះរូបភាពជាច្រើន ពេញបណ្តាញសង្គម នៅក្នុងពិធីមង្គលការ របស់ពិធីករដ៏ល្បី លោក ប៉ែន ចំរុង និងភរិយា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហាញ គេឃើញថា ភ្ញៀវកិត្តិយសភាគច្រើន មិនថា តារាៗ ឬក៏បងប្អូនរបស់ពួកគេ សុទ្ធតែគ្រងឈុតពណ៌ផ្ទៃមេឃ យ៉ាងស្រស់ចែងចាំង ជាមួយនឹងការច្នៃម៉ូត ប៉ាក់ឌិន យ៉ាងស្រស់ស្អាត ប្លែកៗគ្នាទាំងអស់។
ជាពិសេស សូម្បីតែ ការរៀបចំពិធី ក៏ធ្វើខុសគេ គឺជាការដេគ័រ បែបក្នុងបាតសមុទ្រ មានត្រីមឆ្ឆា និងខ្យងគ្រំ ពាសពេញពិធី ហើយការរៀបចំ បែបនេះ ក៏មើលទៅទាក់ទាញភ្នែក អ្នកចូលរួមមិនតិចទេ ព្រោះមើលទៅ ផ្សេងពីគេដាច់តែម្តង ដែលភាគច្រើន មង្គលការដទៃ គេដេគ័រ បែបផ្កាពាសពេញ ដូចជារឿងនិទានជាដើម៕
ចង់ដឹងថា អ្នកចូលរួម ក្នុងមង្គលការ ប៉ែន ចំរុង គ្រងឈុតស្អាត សង្ហាប៉ុណ្ណា ហើយថា តារាណាមកខ្លះ ទៅមើលទាំងអស់គ្នា៖