ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ជាថ្ងៃមង្គលរបស់ពិធីការីនីស្រីដ៏មានរូបឆោមស្រស់ស្អាត អ្នកនាង កែវ សីហា និងស្វាមី ដែលធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តយសក៏ដូចជាតារាល្បីៗជាច្រើនចូលរួម ពោរពេញដោយភាពរីករាយយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងដ៏ពិសេសនេះគេក៏បានចាប់អារម្មណ៍តារាសម្តែងស្រី កញ្ញាណាក់ ស្រីណា បានចូលរួមតែងខ្លួនយ៉ាងស្រស់ស្អាត ប្លែកភ្នែកខ្លាំងក្នុងឈុតពណ៌ស។
ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកចូលរួមបានភ្ញាក់ផ្អើលខ្លាំងនោះគឺនៅក្នុងពិធីកាត់នំ បោះបាច់ផ្កា ស្រាប់តែនាងត្រូវបានបុរសម្នាក់ដួលសង្កត់ពីលើ ខណៈពេលដែលមានមនុស្សជាច្រើនដែលកំពុងតែនាំគ្នាដណ្តើមផ្កានៅក្នុងថ្ងៃជ័យរបស់តារាស្រីរូបនេះ។
តាមរយៈរូបភាពមួយសន្លឹកនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ក៏បានគិតថានេះជារឿងចៃដន្យ សម្រាប់នាង ក៏ប៉ុន្តែទោះជាយ៉ាងណានាងក៏មិនត្រូវរបួសអ្វីដែល ស្របពេលដែលកាន់តែធ្វើឲ្យកម្មវិធីកាន់តែអធិកអធមផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖