ភ្នំពេញ៖ ថ្មីៗនេះ តារាសម្ដែងស្រីវ័យក្មេង សិទ្ធី នីកា បានបង្កភាពភ្ញាក់ផ្អើល ដល់ហ្វេនៗមិនស្ទើរទេ តាមរយៈរូបថតជាច្រើនសន្លឹក ជាលក្ខណៈគ្រួសារ ហើយទទួលបាន កូនប្រុសជាទីស្រលាញ់មួយរូប ថែមទាំងមានស្វាមី ជាសែរាជវង្សទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ គេឃើញថា កូនប្រុសរបស់ សិទ្ធី នីកា ទើបតែកើតបានប៉ុន្មានទេ តែពិតជាមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ មិនចាញ់អ្នកម៉ាក់នោះទេ។ អ្វីដែលកាន់តែពិសេស សម្រស់របស់ តារាស្រីមុខស្រស់រូបនេះ នៅតែទាក់ទាញ និងលេចធ្លោដដែល គ្មានប្រែប្រួលបន្តិចណាសោះឡើយ។
ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះផងដែរ សិទ្ធី នីកា បានតុបតែងខ្លួនយ៉ាងស្រស់សោភា សមនឹងឈ្មោះជា អ្នកម្ដាយសម័យថ្មី ហើយប្រារព្ធពិធី បង្កក់សិរីឲ្យកូនប្រុសគម្រប់ខួប១ខែ យ៉ាងសប្បាយរីករាយ ហើយមានការដេគ័រ ដាក់នំខេកដ៏ធំ និងប្រណីតខ្លាំងណាស់។
លើសពីនេះ ពិធីបង្កក់សេរី កូនប្រុសរបស់ សិទ្ធី នីកា ពិតជាមើលទៅ ប្រកដដោយសុភមង្គលខ្លាំងណាស់ ក្រោមវត្តមានរបស់ក្រុមគ្រួសារ និងមិត្តៗសិល្បករ ជិតស្និទ្ធមួយចំនួនផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖