ឥណ្ឌា៖ បុរសម្នាក់នៅរដ្ឋគូចារ៉ាត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីសប្តាហ៍មុន ក្រោយគាត់បានប្រទះឃើញសត្វក្រពើនៅក្នុងបន្ទប់ទឹករបស់គាត់។ នៅយប់ថ្ងៃអង្គារអ្នករស់នៅក្នុងទីក្រុងវ៉ាដូដារ៉ា លោក Mahendra Padhiyar បានក្រោកឡើង ព្រោះឮសំឡេងរំខានចេញពីបន្ទប់ទឹកខ្លាំងពេក បន្ទាប់មកគាត់បានចូលទៅមើលដោយគាត់បានគិតថាវាប្រហែលជាសត្វឆ្មា។ តែផ្ទុយទៅវិញគាត់ពិតជាភ្ញាក់ផ្អើលនៅពេលចូលទៅបានឃើញសត្វក្រពើមួយនៅជ្រុងម្ខាងកំពុងសម្លឹងមើលគាត់ជាមួយនឹងធ្មេញស្រួចៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្លាមៗនោះលោក Padhiyar បានហៅអង្គការសង្គ្រោះសត្វព្រៃដែលមានមូលដ្ឋាននៅទីក្រុងវ៉ាដូដារ៉ា ដើម្បីចាប់យកក្រពើមួយក្បាលនេះ។ សមាជិកនៃអង្គការបានទៅដល់ផ្ទះរបស់គាត់នៅម៉ោងប្រហែល២និង៤៥នាទីរំលងអាធ្រាត្រ។
សមាជិកម្នាក់នៃអង្គការជួយសង្គ្រោះសត្វព្រៃបានប្រាប់កាសែត Times of India ថា“ វាពិតជាលំបាកបន្តិចក្នុងការជួយសង្គ្រោះសត្វល្មូនមួយក្បាលនេះ ព្រោះតែវានៅកន្លែងងងឹត ហើយក្រពើនេះក៏រើបម្រាស់ខ្លាំងទៀត” ។
ក្រពើនេះត្រូវបានចាប់ដោយលោក Manish Bist និង Krishna Gayakwad នៃអង្គការជួយសង្គ្រោះសត្វព្រៃនៅក្នុងប្រតិបត្តិការមួយដែលមានរយៈពេលមួយម៉ោង។
យោងទៅតាមលោក Arvind Pawar មកពីអង្គការជួយសង្គ្រោះសត្វព្រៃបានអោយដឹងថា សត្វក្រពើនេះប្រហែលជាចេញមកពីទន្លេ Vishwamitri ក្បែរនោះ។ លោកបានប្រាប់ទូរទស្សន៍ NDTV ថា ឧប្បត្តិហេតុនៃសត្វក្រពើដែលចូលទៅក្នុងផ្ទះអ្នកស្រុកនៅក្នុងទីក្រុងមិនមែនជារឿងចម្លែកនោះទេ ព្រោះទឹកទន្លេគឺជាជម្រកសត្វល្មូនគ្រប់ប្រភេទ។
កាលពីខែសីហាក៍មានវីដេអូដ៍គួរឱ្យភ្ញាក់ផ្អើលមួយ ដោយមានក្រពើមួយក្បាលស្ទើរតែខាំបានឆ្កែមួយក្បាលនៅលើដងផ្លូវ ខណៈពេលដែលលិចលង់ដោយទឹកជំនន់៕

សូមទស្សនាវីដេអូខាងក្រោម៖