កាលពីដើមខែនេះ ក្រុមហ៊ុន Honda បានបង្ហាញម៉ូតូធំម៉ូដែលចុងក្រោយរបស់ខ្លួននៅក្នុងពិព័រណ៍យានជំនិះ EICMA នៅទីក្រុងមីលែននៃ ប្រទេសអ៊ីតាលី គឺម៉ូដែល Honda CB4X។ ទោះជាយ៉ាងណា គេមិនទាន់បានដឹងថា វានឹងត្រូវបានចេញលក់នៅពេលណា ឬមានតម្លៃប៉ុន្មាននោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមការឲ្យដឹងរបស់ក្រុមហ៊ុន ម៉ូតូនេះមានម៉ាស៊ីនស៊ីឡាំងបួន និងបំពងស៊ីម៉ាំងបួន ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថាវាអាចមានល្បឿនខ្ពស់បំផុតប៉ុណ្ណានោះទេ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យទាក់ទាញបំផុតគឺការរចនរារូបរាងបែបស្ព័ររបស់វា ជាពិសេសគឺធុងសាំងដែលមានរាងបាញមកខាងមុខ និងមុខម៉ូតូដែលមានរាងដូចជាជ្រុងនៃគ្រាប់ពេជ។
ដើម្បីបានទស្សនាជាក់ច្បាស់ពីម៉ូតូ CB4X សូមទស្សនាវីដេអូខាងក្រោម៖