Man UTD សម្លឹងឃើញអតីតខ្សែប្រយុទ្ធជួរមុខម្នាក់របស់ Man City នៅទីផ្សារខែមករា

//s5.kh1.co/cf/cf9ed877a561d7295d303ec9ae26ad67ad00156f.jpg
កីទ្បា

 ២១-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ Manchester United ត្រូវបានគេរាយការណ៍មកថាបានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ Roma កីឡាករ Edin Dezko ក្នុងការនាំយកមកលេងនៅកីឡដ្ឋាន Old Trafford សម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Edin Dezko
កីឡាករ Edin Dezko

ក្រោយមិនអាចស្វែងរកអ្នកមកជំនួសតំណែងរបស់ Alexis Sanchez និង Romelu Lukaku នៅទីផ្សាររដូវក្ដៅកន្លងទៅ អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer កំពុងបន្តស្វែងរកកីឡាករមកពង្រឹងបន្ថែមនូវតំបន់ប្រយុទ្ធ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN ក្លិបបិសាចក្រហមបានដាក់ការចង់បានទៅលើអតីតខ្សែប្រយុទ្ធរបស់ Manchester City ដែលបច្ចុប្បន្នកំពុងតែលេងឲ្យក្លិបនៅអ៊ីតាលី​ Roma។

កីឡាករ Edin Dezko កាលលេងនៅ Man CIty
កីឡាករ Edin Dezko កាលលេងនៅ Man CIty

តាមពិតទៅក្រៅពី Dzeko នៅមានខ្សែប្រយុទ្ធលេងនៅអ៊ីតាលីម្នាក់ទៀតដែល Man UTD ចាប់អារម្មណ៍គឺកីឡាករ Mario Mandzukic ប៉ុន្តែបើតាមប្រភពដដែលបានឲ្យដឹងថា Dzeko មានភាគរយខ្ពស់ជាង Mandzukic ក្នុងការផ្លាស់មកលេងនៅទឹកដីអង់គ្លេស។

កីឡាករ Mario Mandzukic
កីឡាករ Mario Mandzukic

ជាមួយ Roma រដូវកាលនេះខ្សែប្រយុទ្ធជម្រើសជាតិបូសនី Dzeko ចូលលេងឲ្យ Roma បាន១៥ប្រកួត រកគ្រាប់បាល់បាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន២ដង៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T