ចប់បាត់! គោលដៅរបស់ Man Utd រូបនេះកំពុងពិចារណាបន្តកុងត្រាថ្មីជាមួយក្លិប

//s5.kh1.co/94/94baf802422927683e4b694bc55e182871622ea2.jpg
កីទ្បា

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ គោលដៅរបស់ក្លិប Manchester United កីឡាករ James Maddison កំពុងពិចារណាចុះកុងត្រាថ្មីជាមួយនឹងក្លិប Leicester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន Manchester Evening News បានអោយដឹងថា ក្រុម Leicester ចង់អោយ Man Utd ចំណាយប្រាក់អោយស្មើនឹងពេលទិញយកកីឡាករ Harry Maguire (តម្លៃ៨០លានផោន) ប្រសិនបើចង់បាន Maddison។

  កីឡាករ James Maddison
  កីឡាករ James Maddison

ខ្សែបម្រើ James Maddison នៅតែរក្សាទម្រង់លេងល្អក្នុងរដូវកាលនេះ ដោយក្នុងចំណោម១៦ប្រកួតរូបគេ ស៊ុតបញ្ចូលទីបាន៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន២ដង គិតរាល់កម្មវិធីទាំងអស់។

មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាពនិងភាពប៉ិនប្រសប់របស់ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ គឺត្រូវគ្រប់លក្ខណៈដែលលោក Ole Gunnar Solskjaer ចង់បាន ហើយក្លិប Man Utd បានដាក់គោលដៅយកកីឡាកររូបនេះក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ខ្សែបម្រើឆ្នើមរូបនេះបច្ចុប្បន្ន កំពុងជាប់កុងត្រាជាមួយនឹងក្លិប ​Leicester រហូតដល់ឆ្នាំ២០២៣ ប៉ុន្តែដោយសាររូបគេបង្ហាញទម្រង់លេងបានល្អ និងតែងតែជាប់ជម្រើសជាតិអង់គ្លេស ពេលនេះក្លិបបានត្រៀមរួចរាល់ដោយយល់ព្រមបន្តកុងត្រាថ្មីដល់រូបគេ។

 កីឡាករ James Maddison
 កីឡាករ James Maddison

ប៉ុន្តែការបន្តកុងត្រាថ្មីនេះ ត្រូវបានគេជឿជាក់ថាកីឡាករ Maddison មិនទាន់គិតគូនៅឡើយទេ ដោយរូបគេអាចនឹងរង់ចាំរហូតដល់បញ្ចប់រដូវកាលនេះ ទើបសម្រេចចិត្តលើអនាគតរបស់ខ្លួន។

គួររម្លឹកផងដែរថាកីឡាករ James Maddison បច្ចុប្បន្នមានវ័យ២៣ឆ្នាំ លេងអោយក្រុម Leicester City បានចំនួន៥១ប្រកួត ស៊ុតបញ្ចូលទីបាន១៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៩ដង៕

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T