ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ជាមួយនឹងមុខមាត់ផ្លាស់ប្តូររបស់ តារាចម្រៀងស្រី វ័យក្មេង សុវត្ថិឌី ធារិកា ក្រោយរូបនាងបានដោះធ្មេញដែកចេញ តែយ៉ាងណា គ្រប់គ្នា នៅតែគិតថា នាងបានកែសម្ផស្សបន្ថែម មិនមែនត្រឹមតែ ដោះធ្មេញដែកទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានច្រានចោលជាមួយនឹងដំណឹងកែសម្ផស្សនេះ ដោយនាងអះអាងថា រូបភាពដែលបងប្អូនគិតថា ប្រែនោះ ដោយសារតែ ពេលនោះ គេផាត់មុខឲ្យនាងផង ដូច្នេះវាមើលទៅរៀងប្លែកផង។
ក្នុងនោះដែរ មិនត្រឹមតែរូបនាង ប្រែមុខមាត់ប៉ុណ្ណោះទេ សូម្បីតែការតែងខ្លួនរបស់ ធារិកា ក៏បានផ្លាស់ប្តូរផងដែរ ជាមួយនឹងការបញ្ចេញភាពស៊ិចស៊ី របស់នាង ដែលបង្ហោះនៅក្នុងបណ្តាញសង្គម។ ជាពិសេស នាងក៏បានបង្ហាញនូវរាងស្លីមរបស់នាង ធ្វើឲ្យគ្រប់គ្នា មិនសរសើរ និងមិនចាប់អារម្មណ៍មិនបាននោះទេ៕