ភ្នំពេញ៖ រៀបចំផ្ទះដើម្បីត្រៀមថ្ងៃរៀបការខ្លួនរហូតអស់កម្លាំងក៏ទិញប៊ូសស្រ្តងផឹក ស្រាប់តែឃើញរង្វាន់ម៉ូតូទំនើបលំដាប់លេខ១ PCX នៅលើក្រវិលកំប៉ុងប៊ូសស្រ្តង ហេតុការណ៍នេះកើតឡើងនៅ ខេត្តកំពត ដែលស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។ ដោយប្អូនឈ្មោះ ឈួន ស្រីនិច ជាកូនកំព្រាម្តាយរស់នៅជាឪពុកជាកម្មករសំណង់ មានបងប្អូន៥នាក់ នឹងត្រូវចូលរោងការនាថ្ងៃទី២១ ជាមួយប្អូនប្រុសឈ្មោះ នុត វណ្ណី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកញ្ញា ឈួន ស្រីនិច បានប្រាប់ក្រុមការងារឲ្យដឹងថា សព្វថ្ងៃគ្រួសារមានជីវភាពលំបាកខ្លាំងណាស់ ចំណែកឯឪពុកក៏ចាស់ខំទៅធ្វើការសំណង់ទាំងលំបាកទៀត ដើម្បីបានប្រាក់បន្តិចបន្តួចមកចិញ្ចឹមកូនទាំង៥នាក់ កញ្ញាក៏បានបន្តទៀតថា៖
គូស្នេហ៍មានសំណាងខាងលើនេះនឹងត្រូវចូលរោងការនាថ្ងៃទី21 វិច្ឆិកានេះហើយ ស្រាប់តែត្រូវរង្វាន់ម៉ូតូស៊េរីទំនើបពីប៊ូសស្រ្តងធ្វើជាចំណងដៃ ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យកញ្ញា ឈួន ស្រីនិច ក៏ម្នាក់ៗទទួលបាន 1,000$ ផងដែរ៕