អ្នកបើករថយន្ដម្នាក់ ច្រលំជាន់ហ្គែរស្មានតែហ្វ្រាំង បើកបោះពួយទៅបុកដើមឈើមួយទំហឹង បណ្ដាលឲ្យរថយន្ដបះជើងទ្រមេឃ (មានវីដេអូ)

//s5.kh1.co/83/83a8c04001b3e1352f9fae9dc54819a7e97c0de5.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ចិន៖ កាលពីថ្ងៃទី៤ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ម្ចាស់រថយន្ដមួយគ្រឿងម៉ាក SUV បានច្រលំជាន់ហ្គែរស្មានតែហ្វ្រាំង បើកបោះពួយទៅបុកដើមឈើមួយទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវ Minzhu ខេត្ត Guizhou ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា បុរសម្នាក់កំពុងជិះម៉ូតូ ក្នុងល្បឿនយឺតៗ នៅលើផ្លូវស្ងាត់។ ភ្លាមៗនោះ ស្រាប់តែ ម្ចាស់រថយន្ដមួយគ្រឿងបានបើកក្នុងល្បឿនយ៉ាងលឿន ទៅបុកនឹងដើមឈើ និងម៉ូតូចំនួនពីរគ្រឿង បណ្ដាលឲ្យរថយន្ដក្រឡាប់។

ប្រភពបានឲ្យដឹងដែរថា ម្ចាស់រថយន្ដនោះមានឈ្មោះថា Pang បានធ្វើដំណើរទៅទទួលកូនប្រុសចេញពីសាលារៀន នៅក្នុងថ្ងៃកើតហេតុ។ ពេលនោះ គាត់បានជាន់ស្គែរ​ ព្រោះច្រលំស្មានថាជាហ្វ្រាំង។

យ៉ាងណាមិញ ក្រោយពីកើតហេតុរួចមក លោក Pang មិនបានរងរបួសនោះទេ ព្រោះពេលនោះគាត់បានដាក់ខ្សែក្រវ៉ាត់។ ជុំវិញករណីខាងលើនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ដើម្បីដោះស្រាយបន្ដ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
រថយន្ដក្រឡាប់
រថយន្ដក្រឡាប់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T