បរទេស៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់លោក Joachim Low ជឿថាក្រុមរបស់ខ្លួននឹងមានភាពលំបាកក្នុងការប្រជែងពានរង្វាន់ EURO 2020។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសសញ្ជាតិអាល្លឺម៉ង់បានមើលឃើញថាក្រុមរបស់លោកបានផ្លាស់ប្ដូរច្រើនក្រោយពីឈ្នះពាន FIFA World Cup 2014 ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះពេលនោះ ដោយបច្ចុប្បន្នលោកថាក្រុមរបស់លោកមានយុវជនច្រើន។
ថ្លែងក្រោយបានកក់កៅអីទៅលេងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ EURO 2020 លោក Joachim Low បាននិយាយថា៖
គួរឲ្យដឹងដែរថា សម្រាប់ជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ EURO 2020 អាល្លឺម៉ង់ស្ថិតនៅពូល F ជាមួយបារាំង និងព័រទុយហ្គាល់ ខណៈមួយក្រុមទៀតនៅមិនទាន់រកឃើញនៅឡើយ ដោយរង់ចាំក្រុមដែលឈ្នះវគ្គ Play-Off៕
ប្រភព៖ Marca