ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ ក្មេងប្រុសវ័យជំទង់ម្នាក់នៅឯប្រទេសម៉ាឡេស៊ី បានបន្លំយកស្បែកជើងមួយគូរបស់បុរសម្នាក់ លុះពេលគេតាមរកមុខ ស្រាប់តែប្រាប់ថាច្រលំដៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមគណនីបណ្ដាញសង្គម Twitter ឈ្មោះ @ShazzsAriel997 បានបង្ហោះវីដេអូឃ្លីបមួយ ដើម្បីស្វែងរកក្មេងប្រុសវ័យជំទង់ម្នាក់ដែលបានបន្លំយកស្បែកជើងមួយគូ ចេញពីក្នុងហាងមួយកន្លែងនៅក្បែរទីប្រជុំជន Seri Kembangan ដោយសរសេរថា៖
នៅក្នុងវីដេអូនោះបានបង្ហាញឲ្យឃើញថា ក្មេងប្រុសវ័យជំទង់ម្នាក់ពាក់អាវពណ៌ក្រហមបានដើរចេញពីក្នុងហាងជាមួយមិត្តភក្ដិរបស់គេ។ ឆ្លៀតឱកាស ស្ងាត់គ្មានមនុស្ស គេបានយកស្បែកជើងមួយគូដែលនៅជិតនោះ រួចក៏ដើរចេញបាត់ទៅ។
ប្រភពបានឲ្យដឹងដែរថា ក្រោយពីវីដេអូនោះមានការចែករំលែកយ៉ាងច្រើនរួចមក បានធ្វើឲ្យក្មេងប្រុសវ័យជំទង់នោះដឹងខ្លួនខុស និងបានផ្ញើសារសុំទោសទៅកាន់ម្ចាស់គណនី Twitter ដោយប្រាប់ថា ច្រលំដៃយកស្បែកជើងទៅ ហើយនឹងប្រគល់ឲ្យវិញឆាប់ៗ។
ជុំវិញករណីខាងលើនេះក៏មិនមានការដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសដែរ។ ទន្ទឹមនឹងនេះក៏មានមហាជនមួយចំនួនស្នើសុំឲ្យលុបវីដេអូនោះចេញ និងមួយចំនួនទៀតបានគិតថា ការបង្ហោះវីដេអូនោះទៅលើបណ្ដាញសង្គម គឺទុកជាការព្រមានទៅដល់ក្មេងប្រុសវ័យជំទង់នោះផងដែរ៕
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖