ខ្មាន់កាំភ្លើង​បាញ់​អ្នកនេសាទ​ម្នាក់​…​នៅ​មិន​​ទាន់​កំណត់​អត្តសញ្ញាណ!

//s4.kh1.co/c5/c5f76f3c1a2a37df0cfe63c55da6da8b0ba157b0.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ខេត្តស្ទឹងត្រែង​ ៖​ កម្លាំង​មាន​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្វែងរក​ការ​ចាប់ខ្លួន​ជនសង្ស័យ​ ជា​ខ្មាន់​​កាំភ្លើង​លប​បាញ់​អ្នកនេសាទ​ក្នុង​ម្នាក់​ធ្លាយ​ភ្លៅ​ពី​ម្ខាង​ទៅ​ម្ខាង​បាន​នៅឡើយ​ទេ គិតត្រឹមថ្ងៃទី១៩ វិច្ឆិកា នេះ ​ខណៈ​​ជន​​រង​គ្រោះ​​ក៏កំពុង​ស្ថិត​នៅ​លើ​គ្រែ​​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​​ដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកថា ជន​រង​គ្រោះ​ត្រូវ​គេ​បញ្ជាក់​ថា មានគ្នាពីរ​នាក់នៅ​មុន​កើតហេតុ​ ពួក​គេ​បាន​ចុះទូក​ទៅ​រាយ​សន្ទូច​ចាប់​ត្រី​ ក្រោយមក​នៅ​វេលា​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ​វិច្ឆិកា ស្ថិត​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​ត្រង់​ចំណុច​ភូមិ​អូរម្រះ ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​នៅ​លើ​ទូក​ស្រាប់​មាន​ជន​សង្ស័យចំនួន​ពីរ​នាក់​មិន​ស្គាល់​មុខ​ជិះទូក​ស្មាច់​មួយ​គ្រឿង​ តម្រង់​មក​ទូក​ជន​រង​គ្រោះ​រួច​ផ្ទុះអាវុធ​មួយ​គ្រាប់​បណ្តា​លឱ្យ​​ជន​​រង​គ្រោះ​ម្នាក់​របួស​ធ្លាយ​ភ្លៅ​ពី​ម្ខាង​ទៅ​ម្ខាង ។

ប្រភពបន្តថា ក្រោយធ្វើ​សកម្មភាព​ផ្ទុះអាវុធ​នោះ ក្រុម​ជនសង្ស័យ​បើកទូក​រត់គេច​ខ្លួន​ ចំ​ណែក​ជន​រង​​គ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ យោង​តាម​ប្រភព​​ពី​ស្រី្ត​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះឈ​ន គ​ន្ធា បាន​រៀបរាប់​ថា ​ប្តី​គាត់​មានឈ្មោះ តែ ថ្នាំ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទី​លំ​​​​នៅ​ភូមិ​កោះ​ជ្រឹ​ម ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។

​គាត់​បន្ត​ថា​ នៅ​យប់​កើតហេតុ ប្តី​​​គាត់​បាន​ទៅ​ដាក់​សន្ទូច​នៅ​ចំណុច​កើតហេតុ​ខាងលើ ​ក៏​មាន​ទូក​ស្មាច់​មួយ​គ្រឿង​មាន​គ្នា​ពីរ​នាក់​ជិះ​មក​ជិត​ប្រហែល១០ម៉ែត្រ​ ហើយ​ក៏​បាន​ប្រើ​អាវុធ​មិនដឹង​ម៉ាក​បាញ់​មក​លើ​ប្ដី​គាត់​​តែម្តង ។ ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៩ វិច្ឆិកា​ នេះ ដោយ​ជាប់រវល់​មើល​ប្ដី​របស់​គាត់​គាត់​មិន​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​នៅឡើយ​ទេ​។ ​ចំណែក​ជនសង្ស័យ​ដែល​បាញ់ប្រហារ​មក​លើ​ប្ដី​គាត់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ដែរ ក្រោយ​បាញ់​រួច​ពួក​គេ​បើកទូក​រត់គេច​បាត់​ស្រមោល​តែម្ដង​។

មេ​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ជ្រឹ​ម​ លោក ឆា រ័​ត្ម ឱ្យ​ដឹង​ថា ​លោក​មិន​បាន​ទ​ទួល​ពាក្យបណ្ដឹង​នោះ​ទេ ទើបនឹង​​ទទួល​ដំណឹងពិតជា​មានការ​បាញ់​ពិតប្រាកដ​មែន​។ ​ពេល​នេះ​លោក​កំពុង​តែ​ឲ្យ​កម្លាំង​របស់​លោក​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​ជាមួយ​ជន​រង​គ្រោះ ​ដើម្បី​ស្រាវជ្រាវ​ក្នុង​ករណី​បាញ់​ខាងលើ​នេះ​ ។ លោក​មេ​ប៉ុស្តិ៍​បន្ត​បញ្ជាក់​ថា បើ​តាម​ការ​សន្និដ្ឋាន​ការ​បាញ់​នេះ ​មិនមែន​ជា​អាវុធ​ធុន​ទំនើប​ទេ សង្ស័យ​ជា​កាំភ្លើង​កែច្នៃ ។

https://s5.kh1.co/__image/w=650,h=341,q=100/26/26041c03284d4d95f6d44ce6fec8331b08f747a7.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T