រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា បុរស២នាក់ឪពុកនិងកូនចុង កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា ត្រូវកម្លាំងសមត្តកិច្ចនគរបាលការិយាល័យនគរបាលប្រឆាំងការជួញ ដូរមនុស្ស និងការពារអនិតិជន ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាប់ចោទពីបទប៉ុនប៉ងនិងរំលោភសេពសន្ថវៈ ។ បុរសជាឪពុកចុងឈ្មោះ អៀម ស្វិត អាយុ៣៧ឆ្នាំ និងកូនឈ្មោះ អ៊ែន មេសា អាយុ២០ឆ្នាំ (នៅកម្លោះ) ទាំងពីរនាក់ជាកម្មករ បម្រើការងារនៅហាងថតរូបមួយកន្លែង ក្បែរវិទ្យាល័យសន្ធមុក ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមសមត្តកិច្ចឲ្យដឹងថា ជនរងគ្រោះជានារីម្នាក់ ធ្វើការនៅហាងថតរូបនោះដែរ តែមិនជាប់សាច់ញាតិគ្នាទេ នាងមានស្រុកំណើតនៅខេត្តកំពង់ចាម ហើយពួកគេត្រូវបានថៅកែហាង តម្រូវឲ្យស្នាក់នៅនឹងដេកជុំគ្នាលើផ្ទះមួយល្វែងជាន់ទី១ ។ សមត្ថកិច្ចឲ្យដឹងទៀតថា កាលវេលាយប់ជ្រៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩ នារីរងគ្រោះបានដេកលង់លក់នៅជាប់ជញ្ជាំងផ្ទះម្ខាងតែម្នាក់ឯង ហើយអំពូលភ្លើងត្រូវបិទងងឹតឈឹង ។
ពេលនោះបុរសឈ្មោះ អៀម ស្វិត ដែលកំពុងដេកជាមួយកូននិងប្រពន្ធនៅកណ្តាលផ្ទះ បានងើបពីដំណេកលបដើរទៅរកនារីរងគ្រោះ ដោយបានធ្វើសកម្មភាពយកដៃស្ទាបអង្អែល នឹងច្របាច់សុដន់នាងលេង រួចប៉ុនប៉ងរំលោភសេពសន្ថវៈ ប៉ុន្តែជាសំណាងល្អជនរងគ្រោះបានដឹងខ្លួនទាន់ ហើយរឿងក៏ស្ងាត់ស្ងៀមទៅ ។ លុះដល់យប់ថ្ងៃទី១៣ ខែឆ្នាំដដែល នារីរងគ្រោះបាន នឹងកំពុងដេកនៅ កន្លែងនាងដេកជាធម្មតា ឈ្មោះ អៀម ស្វិត ដែលជាឪពុកចុងបានដេញកូនប្រុសឈ្មោះ អ៊ែន មេសា ដែលកំពុងដេកជាមួយគ្នាឲ្យងើបចេញ ដោយឈ្មោះ អ៊ែន មេសា ចុចលេងទូរស័ព្ទរំខានដំណេកគាត់ ។ ពេលនោះ អ៊ែន មេសា បានងើបតាមឪពុកដេញចេញមែន តែគេបែជាងើបទៅដេកជាមួយនារីរងគ្រោះ និងអោបរឹតនាងបង្ខិតបង្ខំរួមរ័ក រហូតបានសម្រេច ដែលនាងមិនហ៊ានស្រែកទេ ខ្លាចបុរសនោះច្របាច់ក.សម្លាប់ ។
លុះព្រឹកឡើងចូលថ្ងៃទី១៤ វិច្ឆិកា នារីរងគ្រោះបានសុំច្បាប់ថៅកែហាងធ្វើដំណើរទៅស្រុកកំណើត គឺនាងបានទៅរៀបរាប់ប្រាប់ឪពុកម្តាយពីអំពើទុច្ចរិតល្មោភកាមម្តងហើយម្តងទៀតទាំងឪពុក និងកូនមកលើរូបនាង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ពេលទទួលបានដំណឹងនេះភ្លាម អាណាព្យាបាលជនរងគ្រោះបាននាំកូនឡើងពីខេត្ត មកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាលនគរបាលសង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ប្តឹងជនកំហូចឪពុក នឹងកូនចុង ពីបទ.ប៉ុនប៉ង នឹងរំលោភសេពសន្ថវៈ ។
ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅហៅជនសង្ស័យទាំងពីរពីហាងថតរូបមកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាល ដើម្បីសាកសួរ នឹងបំភ្លឺលើការចោទប្រកាន់នោះ ទីបំផុតឪពុក នឹងកូនបានសារភាពដូចអ្វីដែលរូបគេបានប្រព្រឹត្ត ។ យ៉ាងណាក្តីនគរបាលប៉ុស្តិ៍ នៅថ្ងៃទី១៦ វិច្ឆិកា បានបញ្ជូនសំណុំរឿងនេះ ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស នឹងការពារអនិតិជនរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។ ដូច្នោះហើយ បានជាសំណុំរឿងជនសង្ស័យឪពុកទៅមុនបានត្រឹមស្ទាប កូនទៅក្រោយបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស នឹងការពារអនិតិជន នាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ ៕
ប្រភព៖ កោះសន្តិភាព