ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បាននាំទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឆ្ពោះទៅមុខមួយជំហានទៀត តាមរយៈការចូលរួមយ៉ាងសកម្ម និងការផ្សព្វផ្សាយអំពីវាយ៉ាងទូលំទូលាយនៅពិព័រណ៍ London Summit 2019 ដែលជាពិព័រណ៍ហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ពិភពលោក។ ពិព័រណ៍ London Summit 2019 នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅសាល Old Billingsgate នៃប្រទេសអង់គ្លេស ហើយបានប្រមូលផ្ដុំអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរាប់ពាន់នាក់ក្នុងគោលបំណងបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ចាប់យកឱកាសវិនិយោគ ផ្លាស់ប្ដូរបទពិសោធន៍ និងយុទ្ធសាស្រ្ត និងផ្ដល់ការអប់រំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការចូលរួមនេះគឺជាលើកទី៣ ដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានវត្តមាននៅក្នុងពិព័រណ៍ London Summit បន្ថែមទៅលើការចូលរួមរបស់ខ្លួនក្នុងពិព័រណ៍ iFX Expo International នៅប្រទេសសាយប្រឺស និងពិព័រណ៍ iFX Expo Asia នៅទីក្រុងហុងកុង។ សម្រាប់គណៈកម្មការមូលបត្រកម្ពុជាវិញ វាក៏ជាលើកទី២ដែលស្ថាប័នមួយនេះ បានចូលរួមពិព័រណ៍ហិរញ្ញវត្ថុបែបនេះ ក្រោយពីបានផ្សព្វផ្សាយអំពីប្រទេសកម្ពុជានៅក្នុងពិព័រណ៍នៅទីក្រុងហុងកុងកាលពីខែមករាដើមឆ្នាំ២០១៩នេះ។ គិតមកដល់បច្ចុប្បន្នមិនមានក្រុមហ៊ុនឧបករណ៍និស្សន្ទ ជាពិសេសនិយ័តករច្រើននោះទេនៅក្នុងតំបន់អាស៊ាន ដែលអាចសម្រេចជោគជ័យដូច្នេះបាន។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងអ្នកតំណាងនិយ័តករកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖
ក្នុងនាមជានិយ័តករ និងអ្នកគាំទ្រម្នាក់នៃពិព័រណ៍ London Summit 2019 លោកបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា មានជំនឿយ៉ាងមុតមាំថា ការធ្វើអ្វីមួយសម្រាប់ប្រទេសកម្ពុជានៅក្នុងពិព័រណ៍អន្តរជាតិ គឺជាសមិទ្ធផលមួយគួរឱ្យមោទក។
លោកបណ្ឌិត បាននិយាយថា៖
ដោយរក្សាបាននូវតំណែងរបស់ខ្លួនក្នុងនាមជាអ្នកផ្សព្វផ្សាយយ៉ាងសកម្មបំផុតនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សម្រេចបាននូវយុទ្ធសាស្រ្តឈ្នះឈ្នះ សម្រាប់ប្រទេសកម្ពុជា និងវិនិយោគិនបរទេសផងដែរ។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានខិតខំផ្សព្វផ្សាយ អំពីការយល់ដឹងពីទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានៅពិព័រណ៍ London Summit 2019 បាននិយាយថា៖
ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃការវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យឧបករណ៍និស្សន្ទ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានអភិវឌ្ឍខ្លួនជាក្រុមហ៊ុនផ្ដល់សេវាកម្មគ្រប់លក្ខណៈ និងជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនឈ្មួញជើងសាទាំងអស់។
លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានឱ្យដឹងថា៖
ចំពោះសកម្មភាពថ្មីៗនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បាននិងកំពុងសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តនានា ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ដែលជាការបន្តភាពជោគជ័យ ពីសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៨ ដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញត្តិ និងឱកាសវិនិយោគដល់សាធារណៈជនកម្ពុជា។ ដំណើរដ៏អស្ចារ្យ ទៅកាន់គ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា នឹងត្រូវបានបញ្ចប់នៅប៉ុន្មានខែខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមចូលទៅគេហទំព័រ www.cdx.com.kh៕