រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រគត់ស្រគំ ទៀង មុំសុធាវី បានត្រៀមចិត្តរួចរាល់ស្រេចបាច់ ហើយសម្រាប់ធ្វើជាភរិយាម្នាក់ដ៏ល្អនាពេលឆាប់ៗខាងមុខ។ កញ្ញាអ្នកចម្រៀងដ៏មានទេពកោស្យរូបនេះ បានសម្រេចចិត្តរើសពេលាជ័យ នាខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។ ដំណឹងនេះពិតជាការចាប់អារម្មណ៍ ហើយនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងសិល្បៈដែលមានតារាលេចធ្លោរៀបការជាមួយ កន្លង់នាយសមុទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមប្រភពទទួលបាន កញ្ញា ទៀង មុំសុធាវី បានជ្រើសរើសអនាគតស្វាមី ដែលជាអ្នករស់នៅប្រទេសបារាំង និងមានដើមកំណើតនៅកម្ពុជា។ សុធាវី ដែលចេះច្រៀងច្រើនភាសា និងជាអ្នកចម្រៀងប្រចាំផ្លូវរដ្ឋ បានពេញចិត្តថ្លើមយ៉ាងខ្លាំង ទៅលើបុរសវ័យកណ្តាលដែលឆក់បេះដូង នាងបាន។ ភាពស្រឡាញ់កើតចេញពីការចេះឲ្យតម្លៃស្ត្រី ការគោរពចាស់ទុំ អត់ធ្មត់ទើបធ្វើឲ្យ ទៀង មុំសុធាវី ប្រគល់បេះដូងជូន។ បើតាមការឲ្យដឹង ទៀង មុំសុធាវី មានទីផ្សារក្រៅប្រទេសណាស់ មួយឆ្នាំៗទៅសម្តែងច្រើនប្រទេស។
បើនិយាយពីប្រាក់កាសនាងអាចរកបាន ដោយសមត្ថភាព។ ពិសេសបើរឿងស្នេហាវិញក៏មានកន្លង់តាមស្នេហ៍ ច្រើនតែនាងសម្រេចរើសយកបុរសម្នាក់ដែលទុកចិត្ត ដោយពេលនេះសមតាមបំណងមែន។ បើតាមការបញ្ជាក់ដោយផ្ទាល់ពីកញ្ញា ទៀង មុំសុធាវី បានឲ្យដឹងថា អនាគតស្វាមីនាងរស់នៅប្រទេសបារាំងយូរឆ្នាំមកហើយ។ ព្រោះមាននិស្ស័យ ទើយើងបានជួបគ្នាជាគូគាប់ ក្រោមការដឹងឮពីចាស់ទុំសងខាង។ តារាញញឹមស្រស់រូបនេះបន្លឺទៀតថា នាងបានសម្រចចិត្តចូលរោងការជាផ្លូវការ នាអំឡុងខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។
ស្វាមីនាងឈ្មោះ ជួន សុខាន់ណារឹទ្ធ គាត់កើតនៅខ្មែរគាត់ជាអ្នកដឹកនាំក្រុមហ៊ុនបារាំងដែលមានសាខានៅបរទេស តែសុំលាក់ឈ្មោះសិន ចាំដល់ថ្ងៃការទើបបញ្ចេញ។ ក្រោយពេលរៀបការនាងបន្ត ឬនៅប្រឡូកសិល្បៈ មិនទាន់ច្បាស់ តែត្រូវឡើងចុះស្រុកយើងឲ្យបានញឹកញាប់ និងមានពេលបង្ហាញវត្តមានលើវេទិកា សិល្បៈដើម្បីកុំឲ្យអ្នកគាំទ្រភ្លេចមុខ៕
ប្រភព៖ កោះសន្តិភាព