ខេត្តសៀមរាប ៖ មន្ត្រីអាជ្ញាធរអប្សរាអះអាងថា គិតមកដល់ព្រឹកថ្ងៃទី១៥ វិច្ឆិកា នេះ មានដំរីចំនួន៥ក្បាលហើយដែលបានដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រ និគម ខេត្តសៀមរាប ។ ការងារនេះ ធ្វើឡើងដោយសមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យសត្វដំរីទាំងនោះមាន ជីវិតរស់នៅបែបធម្មជាតិរបស់វា ក៏ដូចជាការអភិរក្សសត្វដំរីទាំងនោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ វិច្ឆិកា សត្វដំរីចំនួន២ក្បាល ត្រូវបានក្រុមការងារជំនាញដឹកជញ្ជូនតាមរថយន្តចេញពីកន្លែងរស់នៅមុខប្រាសាទភ្នំបាខែង សំដៅទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ហើយនៅថ្ងៃទី១៥ វិច្ឆិកា នេះ សត្វដំរីចំនួន៣ក្បាលទៀត សរុប៥ក្បាលើ ក៏បានធ្វើដំណើរទៅកាន់កន្លែងរស់នៅថ្មីនោះដែរ ។
គួរបញ្ជាក់ថា ក្នុងខ្លឹមសារនៃសេចក្ដីជូន ដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៤ ខែវិច្ឆិកា ការងារនេះធ្វើឡើងដើម្បីលើក កម្ពស់ជីវិតនៃការ រស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជា មួយអាជ្ញា ធរជាតិអប្សរាបានធ្វើការដឹក ជញ្ជូនសត្វដំរីជាបណ្ដើរៗ ចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការ បញ្ឈប់ សកម្មភាពអាជីវ កម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តនៅដើមឆ្នាំ២០២០តទៅ៕
ប្រភព៖ កោះសន្តិភាព