ក្រុមហ៊ុន Apple នឹង​បញ្ឈប់វត្តមាន MacBook Pro ១៥អ៊ីញ ខណះពេលបង្ហាញម៉ូដែលថ្មី១៦អ៊ីញ

//s4.kh1.co/f7/f7b84ba9cfc6f2d2943e13f377dd8d5e7ad4f21d.jpg
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ​ Apple បានបង្ហាញនូវកុំព្យូទ័រ MacBook Pro ទំហំ១៦អ៊ីញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែជាមួយនឹងការបង្ហាញម៉ូដែលថ្មីនេះ ក្រុមហ៊ុនយក្ស​នេះបានបញ្ឈប់ការផលិតម៉ូដែល MacBook Pro ទំហំ១៥អ៊ីញ។ ក្រុមហ៊ុន​ក៏មិនបានលើកឡើងពីមូលហេតុនៃការឈប់ផលិត MacBook Pro ស្របពេលដែលក្រុមហ៊ុនបានប្រកាសចេញ MacBook Pro ទំហំ១៦អ៊ីញដែរ។

បើយើងក្រឡេកមើលចាប់ពីខែឧសភា រហូតដល់ពេលនេះឃើញថា MacBook Pro ទំហំ១៥អ៊ីញរបស់ក្រុមហ៊ុន ​Apple គឺជាកុំព្យូទ័រយួរដៃមួយក្នុងចំណោមកុំព្យូទ័រយួ​រដៃ ដែលមានប្រជាប្រិយបំផុតរបស់ក្រុមហ៊ុន។

ទោះយ៉ាងណា ក្រុមហ៊ុនបានសម្រេចចិត្តលុបបំបាត់ដល់ម៉ូដែល១៥អ៊ីញ ​ហើយជំនួសមកវិញដោយម៉ូដែល MacBook Pro ១៦អ៊ីញដែលទើបនឹងចេញថ្មី។

ក្រុមហ៊ុនបាននឹងកំពុងព្យាយាមដោះស្រាយបញ្ហានៃម៉ូដែល MacBook Pro មុនៗរបស់ខ្លួន​ ហើយយន្តការ​ដែលក្រុមហ៊ុនបាន​ដាក់ចេញកាលពីខែមេសាឆ្នាំ ២០១៥ នោះ បានជះឥទ្ធិពលដល់ដំណើរការអ្នកប្រើប្រាស់នៅលើម៉ូដែល MacBook Pro ជំនាន់ថ្មីៗ។ ​

ម៉ាស៊ីន MacBook Pro ១៦ អ៊ីញដែលទើបមកដល់ថ្មីៗត្រូវបានគេប្រកាសថា នឹងដំណើរការបានលឿនជាងមុនដល់ទៅ៨០ភាគរយ។ ស្រដៀងគ្នានេះដែរក្រុមហ៊ុន Apple បានអះអាងថា ម៉ូដែល MacBook Pro ស៊េរីថ្មីនឹងផ្តល់នូវដំណើរការក្រាហ្វិកលឿនជាងការកំណត់ស្តង់ដារមុន ២,១ ដង។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Apple មិនបានបង្ហាញកាលបរិច្ឆេទនៃការចេញលក់ MacBook Pro ទំហំ ១៦ អ៊ីញនៅក្នុងប្រទេសឥណ្ឌាទេ។ ទោះយ៉ាងណា ម៉ូដែលថ្មីនេះនឹងត្រូវដាក់លក់លើទីផ្សារសហរដ្ឋអាមេរិកនៅសប្តាហ៍នេះដោយតម្លៃចាប់ផ្តើមពី ២,៣៩៩ ដុល្លារ (ប្រហែល ១,៧២,៦០០ រូពី) ហើយចំណែកឯតម្លៃនៅប្រទេសឥណ្ឌានឹងចាប់ផ្តើមពី ១.៩៩.៩០០ រូពី៕

MacBook Pro ទំហំ ១៦ អ៊ីញរបស់ក្រុមហ៊ុន Apple
MacBook Pro ទំហំ ១៦ អ៊ីញរបស់ក្រុមហ៊ុន Apple
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T