អាមេរិក៖ អ្នកវិភាគមកពីក្រុមហ៊ុន JP Morgan បាននិយាយកាលពីថ្ងៃសុក្រថា ការបើកដំណើរការទូរទស្សន៍ Apple TV រួមជាមួយនឹងក្រុមហ៊ុន Apple Inc ចូលទៅក្នុងសេវាកម្មឌីជីថល អាចជួយឲ្យក្រុមហ៊ុនបង្កើនប្រាក់ចំណូលរបស់ខ្លួនពីការផ្សាយពាណិជ្ជកម្មច្រើនជាង ៥ដង ដល់ ១១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំក្នុងរយៈពេល ៦ ឆ្នាំខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាកំណើនឡើងនៃគោលដៅតម្លៃភាគហ៊ុនសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone អ្នកវិភាគ Samik Chatterjee បានអះអាងថា ក្រុមហ៊ុនអាចបង្កើនអ្នកប្រើប្រាស់រាប់លាននាក់ដែលប្រើ App Store និង Safari browser ជាប្រចាំ ដែលតួលេខនេះត្រូវបានមើលឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយ Facebook និង Google ។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនមានសក្តានុពលក្នុងការបង្កើនប្រាក់ចំណូលមួយភាគបីជារៀងរាល់ឆ្នាំ ចាប់ពីប្រមាណ ២ ពាន់លានដុល្លារដល់ ១១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ បច្ចុប្បន្ននេះក្រុមហ៊ុន Apple មិនបានផ្តល់តួលេខលម្អិតស្តីពីប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មនោះទេ។
ឆ្លងកាត់រយៈពេលពីរឆ្នាំដ៏លំបាកនៃការលក់ទូរស័ព្ទ iPhone ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណើននៅក្នុងផ្នែកសេវាកម្មរបស់ខ្លួនដែលរួមមាន Apple Care និង Apple Music ដែលជួយឲ្យក្រុមហ៊ុនបង្កើតប្រាក់ចំណូលចំនួន ១២,៥១ ពាន់លានដុល្លារកាលពីត្រីមាសមុន។
ទន្ទឹមនឹងការដាក់បង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីកាមេរ៉ាបីក្នុងឆ្នាំនេះ ក្រុមហ៊ុនបានដាក់ដំណើរការសេវាកម្មផ្សាយតាមទូរទស្សន៍នៅខែកញ្ញា គឺក្នុងគោលបំណងដើម្បីបង្វែរប្រាក់ចំណូលរបស់ខ្លួនឱ្យឆ្ងាយពីទីផ្សារស្មាតហ្វូនដែលនៅទ្រឹង។
លោក Chatterjee មានប្រសាសន៍ថា៖