ក្មេង​ស្រី​ម្នាក់​ពិនិត្យ​ទឹកនោម​មាន​ផ្ទៃ​ពោះ​​៣​ខែ ទើប​បែកធ្លាយ​រឿង​ឪពុក​បង្កើត!

//s5.kh1.co/e3/e3e03f3434543470be3cd4b4009975a93a3d600a.jpg
សង្គម

 ១៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​ពី​ប្រពន្ធ​របស់​ជនសង្ស័យ​ពី​បទ​ចាប់​រំលោភ​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​បង្កើត​របស់​ខ្លួន​ជា​ច្រើន​លើក រហូត​នាង​មាន​ផ្ទៃពោះ​៣​ខែ​ទើប​បែកធ្លាយ​។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ ឈ្មោះ រ៉េវ រ៉ុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ​អាយុ​៣៩​ឆ្នាំ និង​មានកូន​ស្រី​២​នាក់ ដោយ​ជន​រង​គ្រោះជា​កូនស្រី​ច្បង​អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

https://s5.kh1.co/__image/w=650,h=380,q=100/e3/e3e03f3434543470be3cd4b4009975a93a3d600a.jpg

បើ​តាម​អ្នក​ភូមិ​ដែល​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹង​ថា គ្រួសារ​នេះ មាន​ជីវភាព​ក្រីក្រ ហើយ​មានកូន​ស្រី​២​នាក់ កូន​ប្អូន​មាន​អាយុ​១៣​ឆ្នាំ កូនច្បង​មាន​អាយុ​១៦​ឆ្នាំ​។ ហើយ​មុន​ពេល​បែកធ្លាយ​រឿង​ឪពុក​ចាប់រំលោភ​កូនស្រី​បង្កើត​នោះ គឺ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​កូនស្រី​ច្បង​រូប​នេះ គឺ​ចេះ​តែ​ឆ្ងល់​ក្នុង​ខ្លួនឯង​មិនដឹង​យ៉ាងម៉េច ក៏​ដើរ​សួរ​គេឯង ហើយ​បាន​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​ទៅ​ទិញ​ប្រដាប់​វាស់​ទឹកនោម ក្រោយ​ពេល​ពិនិត្យ​ខ្លួនឯង​រួច​មក ស្រាប់តែ​មាន​ផ្ទៃពោះ​៣​ខែ​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ម្តាយ រហូត​ឈាន​ទៅ​ដល់​ដាក់​ពាក្យបណ្តឹង​ប្តឹង​ប្តី​របស់​ខ្លួន​តែ​ម្តង​។

បើ​តាម​លោក​វរសេនីយ៍ត្រី កេ​ត សុធា អធិការ​ង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​អ​ធិ​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​បុរស​រូប​នេះ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​ជនសង្ស័យ ។ ខណៈនោះ​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ ហើយ​នាង​ក៏​បាន​ឆ្លើយ​ថា រូប​នាង​ត្រូវ​ឪពុក​បង្កើត​ចាប់រំលោភ​នៅ​ក្នុង​ព្រៃ និង​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ជា​ច្រើន​លើក​មក​ហើយ ថែម​ទាំង​គំរាម​ថា បើ​ហ៊ាន​និយាយ​ប្រាប់​គេ នឹង​សម្លាប់​ចោល​ទាំង​ម្តាយ ទាំង​កូន ទើប​នាង​មិន​ហ៊ាន​និយាយ​នោះ​ទេ​។

https://s5.kh1.co/__image/w=650,h=379,q=100/29/2905ce9f6629f4e7f9a90f35a14c760094f27ef1.jpg

លោក​វរសេនីយ៍​បន្ត​ថា ក្រោយ​ពី​បាន​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ​រួច​មក លោក​ក៏​ដឹកនាំ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​នាំ​ខ្លួន​មក​ធិ​ការ​ស្រុក​អន្លង់​វែង ធ្វើការ​សាកសួរ​ចម្លើយ ហើយ​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​កូនស្រី​រំលោភ​ពិតប្រាកដ​មែន​។ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នេះ លោក​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ បន្ត​ទៅ​កាន់កា​រិ​យា​ល​យ័​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។ 

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T