ភ្នំពេញ៖ គ្រូបង្គោលរបស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលីលោក Michael Weiss បានឲ្យដឹងថាកត្តាអាកាសធាតុ និងកីឡដ្ឋានធំដែលមានអ្នកគាំទ្រច្រើនជាហេតុផលធ្វើឲ្យលោកចង់ប្រកួតមិត្តភាពជាមួយកម្ពុជា ដើម្បីឲ្យកីឡាកររបស់លោកអាចបន្សាំទៅនឹងស្ថានភាពបែបនេះ មុននឹងការប្រកួតផ្លូវការជាមួយមីយ៉ាន់ម៉ាក្នុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នាពេលខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងនៅក្នុងសន្នីសីទកាសែតមុនការប្រកួតកាលពីម្សិលមិញ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះបានលើកឡើងថា៖
គួររំលឹកឡើងវិញដែរថា ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមភ្ញៀវម៉ុងហ្គោលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃល្ងាចនេះចាប់ពីវេលាម៉ោង ៦:៣០នាទីតទៅ៕