អ៊ីតាលី៖ បើតាមសេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថាកំពូលខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo បានប្រាប់ក្លិបរបស់ខ្លួនឲ្យទិញយកយកខ្សែប្រយុទ្ធរបស់ Red-Bull Salzburg កីឡាករ Erling Braut Haaland។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សHaaland គឺជាគោលដៅសំខាន់មួយរបស់លោក Zidane ក្នុងការទិញចូលសម្រាប់ទីផ្សារខាងមុខ។ Don Balon បានចុះផ្សាយថា Real Madrid បានបើកកិច្ចចរចាក្នុងសំណើ ៥០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ ប៉ុន្តែពេលនេះក្លិបសេះបង្កង់ Juventus បានចូលខ្លួនប្រជែងដែលកំពុងរៀបចំសំណើមួយដែលមានតម្លៃខ្លួន ៦៥លានអឺរ៉ូ។
កាលពីខែមុន Haaland ក៏ត្រូវបានក្លិបបិសាចក្រហម Manchester United ចាប់អារម្មណ៍ផងដែរ ប៉ុន្តែសាម៉ីខ្លួនផ្ទាល់ហាក់បង្ហាញអារម្មណ៍ថាធុញទ្រាន់ជុំវិញព័ត៌មានលេចឭទាំងនេះ។
គួរឲ្យដឹងដែរថា Haaland បានក្លាយជាទីចាប់អារម្មណ៍របស់បណ្ដាក្លិបធំៗនៅអឺរ៉ុប បន្ទាប់ពីគេរកបាន ៧គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៤ប្រកួតក្នុងក្របខណ្ឌ Champions League រដូវកាលនេះ ជាពិសេសនោះគឺការរកបាន Hat-Trick ទល់នឹងក្រុម Napoli៕
ប្រភព៖ FoxSportsAsia