អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបយក្សអេស្ប៉ាញ Real Madrid បាននឹងរៀបចំបំបែកតម្លៃខ្លួនឯតទគ្គកម្មក្នុងការនាំយកខ្សែប្រយុទ្ធ Kylian Mbappe មកកាន់កីឡដ្ឋាន Santiago Bernabeu។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារព័ត៌មានកីឡាល្បីឈ្មោះមួយក្នុងប្រទេសបារាំងបានចុះផ្សាយថា Real Madrid នឹងតម្លើងតម្លៃខ្លួនរហូតដល់ ៤០០លានអឺរ៉ូ (៣៤៣លានផោន) សម្រាប់ទិញយកខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Kylian Mbappe ពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain។
បើសិនជាការផ្ទេរនោះកើតឡើងពិតមែន Mbappe នឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុត ដោយបំបែកតម្លៃខ្លួនឯតទគ្គកម្មរបស់ Neymar ដែល PSG ទិញពីក្លិប Barcelona ក្នុងម្លៃខ្លួន ១៩៨លានផោន កាលពីឆ្នាំ២០១៧។
Mbappe ត្រូវបាន Real Madrid ចាប់អារម្មណ៍ជាយូរណាស់មកហើយ ពោលគឺតាំងពីគេមិនទាន់ផ្លាស់មក PSG និងលេងនៅ Monaco មកម្ល៉េះ ដែលពេលនោះគេមានវ័យទើបតែ ១៧ឆ្នាំប៉ុណ្ណោះ។
សរុបការបង្ហាញខ្លួនឲ្យ PSG ក្នុងក្របខណ្ឌ Ligue1 ចំនួណ ១០៤ប្រកួត ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Mbappe រកគ្រាប់បាល់បាន ៦៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ៣១ដង។
គួរឲ្យដឹងដែរថា បើទោះបីជាកាលពីរដូវក្ដៅកន្លងទៅReal Madrid នាំចូលខ្សែប្រយុទ្ធឆ្នើម២រូបគឺ Hazard និង Luka Jovic ក្ដីប៉ុន្តែពួកគេទាំងពីរហាក់មិនទាន់អាចបង្ហាញភាពលេចធ្លោនៅឡើយ ដែលនេះជាហេតុផលធ្វើឲ្យលោក Zinedine Zidane ចង់បានខ្សែប្រយុទ្ធចំណូលថ្មីមកពង្រឹងបន្ថែម៕
ប្រភព៖ DailyMail