ភ្នំពេញ៖ ពិតជាចែកហើយ ចែកទៀតមែន! នៅថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងារក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ បានបន្តចែករង្វាន់ម៉ូតូ ZoomerX ០១គ្រឿង លុយ ១ពាន់ដុល្លារៗ ១០រង្វាន់ និងភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ ចំនួន១៥០កេស ដល់អ្នកឈ្នះរង្វាន់ចំនួន ១១នាក់ នៅទីតាំងផ្សារដើមគរ រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ពេលនេះមានឈ្មោះ មុត ម៉ៃ អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ អ៊ុំប្រុស មុត ម៉ៃ មានប្រសាសន៍ថា ការចូលចិត្តពិសារ ឆេមពានអាយស៍ របស់គាត់ បានធ្វើឱ្យអ៊ុំជួបសំណាងធំដែលមិននឹកស្មានដល់ ថ្ងៃនោះគ្រាន់តែគាស់ភ្លាមឃើញរូបម៉ូតូភ្លែត អ៊ុំរំភើបចិត្តយ៉ាងខ្លាំងរហូតស្រែកប្រាប់គេឯងគ្រប់គ្នា
ចំណែកអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ជាលុយ ១,០០០ ដុល្លារៗ នៅថ្ងៃនេះមានចំនួន១០នាក់គឺ៖
១. ឈ្មោះ កែវ សំអាត នៅរាជធានីភ្នំពេញ។
២. ឈ្មោះ សរ គឹមអុី មកពីខេត្តកណ្តាល។
៣. ឈ្មោះ ឡោ ស្រីពៅ នៅរាជធានីភ្នំពេញ។
៤. ឈ្មោះ សេន គ្រីម មកពីខេត្តត្បូងឃ្មុំ។
៥. ឈ្មោះ យ៉ែម សុផេង មកពីខេត្តមណ្ឌលគិរី។
៦. ឈ្មោះ អ៊ុំ ម៉ាទី មកពីខេត្តក្រចេះ។
៧. ឈ្មោះ យ៉ន សុខនៅ នៅរាជធានីភ្នំពេញ។
៨. ឈ្មោះ ធឹម សុផល នៅរាជធានីភ្នំពេញ។
៩. ឈ្មោះ ញឹម វឿន មកពីខេត្តមណ្ឌលគិរី។
១០. ឈ្មោះ បុិល ធីម មកពីខេត្តកំពង់ធំ។
ចំពោះអ្នកលក់ ឆេមពានអាយស៍ ឱ្យអ្នកត្រូវរង្វាន់ម៉ូតូមានឈ្មោះ ប៉ុក វ៉ាន់ថៃ ទទួលបានកាដូលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ ចំនួន៥០កេស រីឯអ្នកលក់ ឆេមពានអាយស៍ ដែលមានអ្នកញ៉ាំត្រូវរង្វាន់ ១,០០០ ដុល្លារៗ ក៏ទទួលបាន ឆេមពានអាយស៍ ម្នាក់ៗ ចំនួន១០កេស ផងដែរ។
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានលោក នៅ កុសល់ បានថ្លែងអបអរដល់អតិថិជន ដែលឈ្នះ រង្វាន់ទាំងអស់គ្នា និងបញ្ជាក់ថា ញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពាន និងឆេមពានអាយស៍ ក្រៅតែពីទទួលបានរសជាតិឈ្ងុយឆ្ងាញ់ មានកម្លាំង ស្រឡះបំពង់ក ថែមទាំងអាចមានសំណាងឈ្នះរង្វាន់ធំៗជាច្រើន ដែលមាននៅក្រោមក្រវិលកំប៉ុងស្រាប់។ លោកបញ្ជាក់ថា ក្រុមហ៊ុនទទួលព័ត៌មានពីអ្នកមានសំណាងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ៕