ភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ អគារការិយាល័យ KY iCENTER ដែលមានប្រព័ន្ធវៃឆ្លាត 5A ដំបូងបង្អស់នៅប្រទេសកម្ពុជា បានប្រារព្ធពិធីបញ្ចប់គ្រោងអគារ ដោយមានវត្តមានពីអតិថិជន និងដៃគូរអាជីវកម្មជាច្រើនទៀត ចូលរូមជាភ្ញៀវកិត្តិយស ដើម្បីអបអរសាទរពីការរីកចម្រើននូវវិស័យអចលនទ្រព្យ ដោយអភិវឌ្ឍនូវអគារថ្មីៗ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយក្លាយជាផ្នែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចទីផ្សារប្រកួតប្រជែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះផងដែរ លោកប្រធានអគ្គនាយក តឹង ចិនយៀគ នៃក្រុមហ៊ុនទីតាន់ស្តូនគ្រុប បានប្រកាស និងណែនាំពីមជ្ឈមណ្ឌលដែលទើបតែចាប់កំណើត (incubator) KY iCENTER នឹងវិវឌ្ឍខ្លួនទៅជាអគារការិយាល័យ ដែលប្រកបដោយភាពវៃឆ្លាតជាងគេ លើសពីនេះទៅទៀតក៏ជាកន្លែងដែលអាចធ្វើឱ្យយុវជនទាំងឡាយបំពេញក្ដីស្រមៃរបស់ខ្លួនផងដែរ។



នាថ្ងៃដដែល ពិធីបញ្ចប់គ្រោងអគាររបស់ KY iCENTER មានការចូលរួមអបអរសាទរ និងជាសក្ខីភាពពីភ្ញៀវកិត្តិយសជាច្រើន។ ក្រៅពីនេះ KY iCENTER បានបង្កើតឡើងស្របតាមបច្ចេកវិទ្យា Picasso City Garden របស់ក្រុមហ៊ុនទីតាន់ស្តូនហុងកុងគ្រុប ហើយក៏មានការសហការពីក្រុមហ៊ុន UC Group និង KY Development ផងដែរ។ ដោយសារតែមានការព្រៀងទុកច្បាស់លាស់ ពោរពេញទៅដោយភាពឆ្នៃប្រឌិតថ្មី និងប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបំផុត ទើបធ្វើឱ្យ KY iCENTER ទទួលបានការសរសើរ និងគាំទ្រពីអតិថិជន។



មិនត្រឹមតែបច្ចេកវិទ្យាឆ្លាតវៃ (smart) និងផែនការចែករំលេក (sharing) KY iCENTER ក៏យកចិត្តទុកដាក់ចំពោះសុវត្ថិភាព ដែលមើលមិនឃើញនានាផងដែរ។ វិធីសាស្រ្តសាងសង់ «ទម្រដែកថែបរអិល» ដែលភាគច្រើនត្រូវបានប្រើនៅក្នុងអគារដែលមានកម្ពស់ជាង ៥០ ជាន់ ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់រចនា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពសំណង់។ ក្នុងការពង្រឹងភាពរឹងមាំ និងកាត់បន្ថយធ្នឹម យើងបានបង្កើតពិដានដែលមានធ្នឹមតិច ដោយក្នុងទំហំ ១,១៥០ ម៉ែត្រការ៉េ មានផ្គុំឡើងពីដែកតែ១០២ដើម ជម្រៅ ៣៨ ម៉ែត្រ ដែលជាស្តង់ដារខ្ពស់បំផុតរបស់ដង់ស៊ីតេនៃរនាំងដែក និងចំនួនស៊ីម៉ង់ត៍កម្រាស់ ២២ ជាន់នៃគម្រោងអគារ។ ទាំងអស់នេះហើយគឺជាភាពល្អរបស់ KY iCENTER ដែលប្រកាន់ភ្ជាប់ទៅលើគុណភាពជាធំ។
លោកប្រធានអគ្គនាយក តឹង ចិនយៀគ នៃក្រុមហ៊ុនទីតាន់ស្តូនគ្រុប បានបន្ថែមទៀតថា លោកនឹងបង្កើតការិយាល័យសម្រាប់ជួល (incubator) ហើយរួបរួមជាមួយនឹងសាវតាការវិនិយោគហិរញ្ញវត្ថុដ៏រឹងមាំរបស់ក្រុមហ៊ុន និងគុណប្រយោជន៍នៃការធ្វើសមាហរណកម្មធនធាន។ តាមរយៈការណែនាំ និងការគាំទ្រពីការបណ្តុះបណ្តាលសហគ្រិនភាព ការប្រឹក្សាផ្នែកច្បាប់/គណនេយ្យ/ហិរញ្ញវត្ថុ ការផ្សព្វផ្សាយតាមដងផ្លូវ ការធ្វើមូលនិធិជាដើម ទាំងនេះនឹងអាចផ្តល់សេវាកម្មច្រើនក្នុងពេលតែមួយ។
លើសពីនេះទៅទៀត អាចជួយសម្រេចសុបិនយុវជនកម្ពុជា ដែលមានគំនិតច្នៃប្រឌិត និងបង្កើតក្រុមហ៊ុនដែលមានភាពលេចធ្លោជាងគេនៅកម្ពុជា។ KY iCENTER គ្រោងបើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីការបញ្ចប់គម្រោងក្រុមហ៊ុននឹងបន្តផែនការដ៏ឆ្លាតវៃ ដើម្បីបង្កើតជាសមិទ្ធផលថ្មីៗទៀតសម្រាប់ការអភិវឌ្ឍន៍អគារការិយាល័យ និងអាជីវកម្មថ្មីនៅភ្នំពេញ ក៏ជាសូចនាករថ្មីមួយទៀតសម្រាប់អគារការិយាល័យនៅកម្ពុជា ដែលជាជម្រើសដំបូងសម្រាប់សហគ្រាសនានា។

ទីតាន់ស្តូនហុងកុងគ្រុប ក្រុមហ៊ុនទីតាន់ស្តូន ហុងកុងគ្រុប បានបង្កើតឡើងនៅទីក្រុងហុងកុងក្នុងឆ្នាំ២០០៣ ដែលជាក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុអាជីព និងមានអាជីវកម្មផ្សេងៗទៀត រួមមានអចលនទ្រព្យនៅក្រៅស្រុក ដោយមានការរួមបញ្ចូលគ្នាដោយសមធម៌និងការទិញយកការគ្រប់គ្រងទ្រព្យសម្បត្តិ ការគ្រប់គ្រងហិរញ្ញវត្ថុឯកជន (ធនាគារវិនិយោគ និងធនាគារឯកជន)។ ជាមួយនឹងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុឆ្នើមរយៈពេល ១៥ ឆ្នាំដ៏សំបូរបែបនៅក្នុងទីផ្សារសកល នឹងអាចផ្តល់ជូនឱកាសវិនិយោគគួរឱ្យចាប់អារម្មណ៍និងឈានមុខគេបំផុតសម្រាប់ក្រុមហ៊ុននិងវិនិយោគិនដែលមានចក្ខុវិស័យពិសេសៗ លើសពីនេះនឹងមានការពង្រាយសេវាកម្មវិនិយោគតាមតំបន់អាស៊ីយ៉ាងសកម្មគ្រប់ជំហាននិងបង្កើតភាពជោគជ័យសម្រាប់វិនិយោគិនក្នុងតំបន់និងសាធារណៈជន៕



ដើម្បីស្វែងយល់បន្ថែមអំពីក្រុមហ៊ុនទីតាន់ស្តូនហុងកុងគ្រុប សូមមើល http://www.titanstonegroup.com។