ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពី លោក កែវ វាសនា បានរៀបការកសាងគ្រួសារ ជាមួយភរិយាដ៏ស្រស់ស្អាតរួចមក គេឃើញថា តារាចម្រៀងរូបនេះ មិនសូវមានសកម្មភាពក្នុងវិស័យសិល្បៈប៉ុន្មានទេ ដោយសារតែ លោកមានភាពមមាញឹកជាមួយ មុខរបរអាជីវកម្មផ្ទាល់ខ្លួនខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ កែវ វាសនា បានបង្កភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រមិនស្ទើរទេ តាមរយៈការហក់ចូលសិល្បៈជាថ្មី ជាមួយបទចម្រៀងចាស់ មានចំណងជើងថា «ចង់វិលរកសង្សារចាស់» Version ថ្មី។
ជាមួយគ្នានេះដែរ តាមរយៈបទនេះ កែវ វាសនា នៅតែអាចរក្សា ទឹកដមសម្លេងបាន ផ្អែមពីរោះរណ្ដំ មិនខុសពីពេលមុនទេ ធ្វើឲ្យហ្វេនៗឃើញហើយពេញចិត្តស្ដូក ថែមទាំងផ្ទុះការគាំទ្របទ«ចង់វិលសង្សារចាស់» នេះជាថ្មីទៀតផង៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖