ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងប្រុសដ៏៏មានប្រជាប្រិយភាព នាយពាក់មី និងអ្នកនាងខ្ញុង គឺជាដៃគូសម្តែងជាមួយគ្នា នៅលើឆាកដ៏សាកសមបំផុត ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តចំពោះការសម្តែងរបស់ពួកគេ ព្រោះមើលទៅស៊ីចង្វាក់គ្នាតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះឃើញថាតារាស្រី អ្នកនាងខ្ញុង ហាក់មិនសូវបង្ហាញនូវភាពស្និទ្ធស្នាល ជាមួយនឹងនាយពាក់មី ដូចមុន ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់គ្រប់គ្នាតែម្តង។ តែកាលពីពេលថ្មីៗនេះ ស្រាប់តែបណ្តាញសង្គម នាយពាក់មី បានធ្វើការបង្ហោះរូបភាពលួចថត ខ្ញុង ដោយប្រើប្រាស់សារដ៏ខ្លី ធ្វើឲ្យអ្នកគាំទ្រមួយចំនួនខំមិនពាក្យមិនសមរម្យ។ ដោយក្នុងនោះលោកបាននិយាយថា៖
«បានត្រឹមលួចថត ដៃគូរកាត់សក់ជាមួយគ្នា លែងហ៊ានថតជាមួយគ្នាហេីយ ប្តីគេប្រចណ័ ហួសចិត្ត»។
មិនបានប៉ុន្មានផង តារាស្រីរូបនេះក៏បានធ្វើការឆ្លើយតបជាមួយនឹងពាក្យពេចន៍មួយចំនួន ចំពោះអ្នកដែលដៀលប្រមាថដល់នាយពាក់មី និងនាង ដែលគ្រាន់តែជាការបង្ហោះរូបភាពលេងបែបនេះសោះ។ ដោយក្នុងនោះនាងបានបន្តថា៖
«ប្ដីខ្ញុំប្រច័ណ្ឌព្រោះគាត់ស្រលាញ់ អរគុណបងប្អូនដែលបានខំមិនតែចំពោះបងប្អូនដែលខំមិនប្រើពាក្យមិនគួរសមសូមមេត្តាពិចារណាឡើងវិញ ឱ្យដឹងពាក្យសំដីលេងសើចឬមែនផង អ្នកខ្លះចូលមកជេរប្រមាថសូមពិចារណា មនុស្សដែលចេះអក្សរមានក្រមសីលធម៌ក្នុងខ្លួនគេមិនប្រើពាក្យទាំងនោះឡើយ»៕
សូមទស្សនារូបភាពខាងក្រោមនេះ៖







