ភ្នំពេញ៖ ក្រោយតស៊ូពីមួយវគ្គទៅមួយវគ្គ ទាំងដែលខ្លួននៅក្មេងជាងគេ បេក្ខភាពX Factor វ័យក្មេង ចាន់ សុបញ្ញា ក៏ទទួលបាននូវភាពជោគជ័យនៅក្នុងកម្មវិធី ក្លាយទៅជាម្ចាស់ពានរង្វាន់ ដែលទទួលបានការអបអរពីបណ្តាអ្នកគាំទ្រជាច្រើន ព្រោះសមត្ថភាពរបស់ប្អូនប្រុសពិតជាខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនាព្រឹកនេះដែរ ម្ចាស់ពានរង្វាន់រូបនេះក៏បានមកធ្វើការផ្តល់ការបទសម្ភាសន៍ នៅលើប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ដែលមានការសាកសួរមួយសំណួរយ៉ាងចាក់ដោតទៅកាន់ប្អូនប្រុសថា តើនៅពេលដែលបានលុយ បានមកពីការឈ្នះពានរង្វាន់ និងការឧបត្ថម្ភផ្សេងៗនេះប្អូនយកទៅណា?។
មិនបង្អង់យូរ ប្អូនប្រុសក៏បានធ្វើការរៀបរាប់ថា ប្អូននឹងយកលុយទាំងនោះទៅឲ្យម្តាយឪពុករបស់ខ្លួន ដើម្បីទៅដោះស្រាយបំណុលដែលបានជំពាក់គេកន្លងម្តង ព្រោះតែការយកមកខ្ចីធ្វើផ្ទះរស់នៅឲ្យបានល្អ។
ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសរសើរដល់ប្អូនប្រុសដែលនៅក្មេងប៉ុណ្ណឹងសោះ មានការគិតគូច្រើនសម្រាប់គ្រួសារបែបនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖