ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយពី កម្មវិធីប្រកួតប្រជែង សម្លេងលំដាប់ថ្នាក់អន្តរជាតិ X Factor Cambodia ប្រចាំឆ្នាំ២០១៩ ដែលមានបេក្ខភាព មានទេពកោសល្យខ្លាំងៗ មិនចាញ់គ្នានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីឆ្លងកាត់ ការជម្រុះរយៈពេលជិតកន្លះឆ្នាំរួចមក កម្មវិធី X Factor បានឈានដល់វគ្គផ្ដាច់ព្រ័ត្តហើយ កាលពីយប់មិញនេះ ថែមទាំងសល់តែបេក្ខជន៤រូប ប៉ុណ្ណោះដែលត្រូវខិតខំយ៉ាងណាយកពានរង្វាន់ ក្នុងកម្មវិធីដ៏ធំ មួយនេះឲ្យបាន។
ទីបំផុត បេក្ខជនវ័យ១៤ឆ្នាំ ចាន់ សុបញ្ញា ជាម្ចាស់ជ័យលាភីលេខមួយ ទទួលបានទឹកប្រាក់១០០លានរៀល និងជាម្ចាស់ពានរង្វាន់ X Factor Cambodia ២០១៩ នេះផ្ទាល់តែម្ដង។ ក្នុងនោះដែរ គេឃើញថា បញ្ញា ពិតជាមានអារម្មណ៍ក្ដុកក្ដួល និងមានទឹកមុខរំភើបក្រៃលែង។
គួរបញ្ជាក់ផងដែរថា មហាជនរាល់គ្នា ពិតជាពេញចិត្តចំពោះការតស៊ូរបស់ ចាន់ សុបញ្ញា ខ្លាំងណាស់ ព្រោះជីវិតរបស់តារាពន្លកថ្មីរូបនេះ រស់នៅជាមួយលោកបងតាំងតែពីតូច និងធ្លាប់ទទួលការបរាជ័យក្នុងការប្រឡងចម្រៀង មិនតិចដងនោះទេ៕