នាយិកាក្រុមហ៊ុន DL Secret ស៊ុន ដាឡែន ម្ចាស់អាជីវកម្មវ័យក្មេងដ៏ជោគជ័យ ទទួលបានមេដាយស្នាដៃសហគ្រិនលេចធ្លោ របស់ CEO Master Club

//s5.kh1.co/17/17976546991e029ef6047ba069b2eacb7d39b32c.jpg
សង្គម

 ២៩-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជារឿងដ៏រំភើប សម្រាប់អ្នកស្រី ស៊ុន ដាឡែន ដែលជានាយិកាក្រុមហ៊ុន DL Secret ទទួលបានមេដាយស្នាដៃសហគ្រិនលេចធ្លោ ក្នុងកម្មវិធី CEO Award 2019 របស់ CEO Master Club ដែលធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ ទី២៦ ខែ តុលា ឆ្នាំ ២០១៩ ក្រោយអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនេះដែរ មានការចូលរួមពីម្ចាស់អាជីវកម្មក្នុងស្រុក ប្រមាណ ១០០០ នាក់ ដោយក្នុងនោះ អ្នកស្រី ស៊ុន ដាឡែន បានទទួលមេដាយ សហគ្រិនលេចធ្លោ ក្នុងចំណោមម្ចាស់មេដាយចំនួន ២០ រូប ដោយទទួលការបំពាក់មេដាយដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្ទាល់តែម្តង។

ទាំងនេះបានបង្ហាញឲ្យឃើញថា អ្នកស្រី ស៊ុន ដាឡែន គឺជាស្រ្តីដ៏ឆ្នើមគួរឲ្យសរសើរ និងទទួលបានភាពជោគជ័យខ្លាំង ក្នុងការបើកក្រុមហ៊ុនគ្រឿងសម្អាងសម្រាប់ស្ត្រី មានឈ្មោះថា DL Secret នេះ។

អ្នកស្រី ស៊ុន ដាឡែន
អ្នកស្រី ស៊ុន ដាឡែន
នាយិកាក្រុមហ៊ុន DL Secret ស៊ុន ដាឡែន ម្ចាស់អាជីវកម្មវ័យក្មេងដ៏ជោគជ័យ

តាមប្រសាសន៍របស់អ្នកស្រី នាយិកា ស៊ុន ដាឡែន បានឲ្យដឹងថា៖ 

“ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ សម្រាប់មេដាយសហគ្រិនឆ្នើម CEO មួយនេះ ដែលមានកិត្តិយសបំពាក់ដោយឯកឧត្តម ហ៊ុន ម៉ាណែត ផ្ទាល់។ នាងខ្ញុំពិតជាអរគុណដល់ ប្តីនិងក្រុមគ្រួសារដែលតែងតែលើកទឹកចិត្ត គាំទ្រ និងស្រលាញ់ ហើយជាពិសេសនោះគឺតំណាងចែកចាយរបស់នាងខ្ញុំ ដែលបានចំណាយពេលដ៏មានតម្លៃ និងទឹកចិត្តចូលរួមអបអរដល់នាងខ្ញុំ ព្រោះអ្នកទាំងអស់គ្នា ទើបក្រុមហ៊ុន DALEN SUN Co.,Ltd បានមេដាយសហគ្រិនលេចធ្លោមួយនេះ”។

អ្នកស្រី ស៊ុន ដាឡែន
អ្នកស្រី ស៊ុន ដាឡែន

គួរបញ្ជាក់ដែរថា អ្នកស្រី ស៊ុន ដាឡែន គឺជាម្ចាស់អាជីវកម្មវ័យក្មេងមួយរូប ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ម៉្យាងវិញទៀត នៅពេលនេះក្រុមហ៊ុនគ្រឿងសម្អាងអ្នកស្រី មានតំណាងចែកចាយរាប់រយនាក់ និងមានអតិថិជនគាំទ្រយ៉ាងពេញទំហឹងទូទាំងប្រទេស អមជាមួយ និងទំនុកចិត្តខ្ពស់មកលើផលិតផល DL Secret គ្រឿងសម្អាងសម្រាប់ស្ត្រីនេះ។

បញ្ជាក់បន្ថែមថា សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ CEO Award 2019 ដែលប្រារព្ធធ្វើឡើងកន្លងទៅនេះដែរ មានម្ចាស់អាជីវកម្មចំនួន ៦៦ រូប ដែលទទួលបានពានជ័យលាភី Master CEO Award ពាន Outstading Enterpreneur Medal ទទួលបានចំនួន ២០រូប ពាន Outstanding Accounting Award ចំនួន ៥ រូប និង ពាន Outstanding CEO Award ចំនួន ១១ រូប៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T