មណ្ឌលគីរី៖ ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញថាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ឈុំ វត្តី ការងារកាន់តែកាក់កប និងមានប្រជាប្រិយភាពខ្លាំងឡើង រីឯស្នេហាក៏សមប្រកប តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រោយទំនេរពីការងារភ្លាម តារាស្រីរូបនេះ ត្រូវបានគូស្នេហ៍សំណព្វចិត្តដឹកដៃដើរលេងនៅលើទឹកដីធម្មជាតិ មណ្ឌលគីរី បង្ហាញជាមួយនឹងភាពផ្អែមល្ហែមយ៉ាងស្វីតគួរឲ្យច្រណែនតែម្តង តាមរយៈរូបភាពជាច្រើនដែលនាងបានបង្ហោះ។
រាល់រូបភាពជាច្រើនសន្លឹកនេះ ឃើញថានាងពិតជាមានសុភមង្គលខ្លាំងជាមួយនឹងគូស្នេហ៍របស់ខ្លួនពេលនេះ ទោះបីជាពេលនេះអ្នកទាំង២មិនទាន់បានសម្រេចចិត្ត ចូលរោងជ័យរៀបការយ៉ាងណាក្តី។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាចង់ដឹងនូវថ្ងៃជ័យវេលាល្អ របស់តារាស្រីរូបនេះតែម្តង ព្រោះកាលពីពេលថ្មីៗនេះរូបភាពថតPre wedding ក៏បានបញ្ចេញបណ្តើរៗខ្លះៗហើយ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖