បញ្ជូនជនដៃដល់ ៣នាក់ ដែលប្លន់សម្លាប់នៅខណ្ឌដង្កោ ទៅតុលាការកាត់ទោសតាមច្បាប់

//s6.kh1.co/88/885fa76397a6284735983e7072cc59a8d2772ba8.jpg
សង្គម

 ២៥-តុលា-២០១៩ ១ល្ងាច · ៦ ឆ្នាំមុន

(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជូនជនដៃដល់ចំនួន៣នាក់ ករណីវាយប្លន់រឹតកសម្លាប់ឈ្មោះ មែក ភីន អាយុ២៩ឆ្នាំ ដើម្បីប្លន់យកម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យចាត់ការតាមច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមរបាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ អឿង ភាព អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ*ទី២៖ ឈ្មោះ ណោម ពៅ អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ*ទី៣៖ ឈ្មោះ ប៉ុក សុខនី អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត (ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។

របាយការណ៍របស់សមត្ថកិច្ចបញ្ជាក់បន្ថែមថា ពួកគេទាំង ៣នាក់នេះ ត្រូវបានចាប់ខ្លួននៅវេលាម៉ោងជាង ៩យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោយពីក្រុមជន សង្ស័យទាំង ៣នាក់ បានសហការគ្នាវ៉ៃប្លន់សម្លាប់ដោយរឹតក ដើម្បីយកម៉ូតូ១គ្រឿង កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវលំវាលស្រែនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសង្ស័យជាករណីឃាតកម្មវាយសម្លាប់ ប្លន់យកម៉ូតូ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦៖៣០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។ សពបុរសខាងលើមានឈ្មោះ មែក ភីន អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ និងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិសែនជ័យ នឹងមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍សាកសំពៅបានសហការជាមួយកម្លាំងជំនាញ នៃអធិការខណ្ឌដង្កោ បានចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុឃើញក្បែរសាកសពមានកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាព នឹងកញ្ជក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី។

តាមចម្លើយសាច់ញាតិសពបុរសខាងលើ បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រឹមសង់ សេរី ២០១៥ ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដោយទាក់ទងមិនបាននោះទេ លុះព្រឹកថ្ងៃទី១៦ ស្រាប់តែសមត្ថកិច្ចទាក់ទងមកថា ជនរងគ្រោះត្រូវបានគេវៃសម្លាប់ប្លន់យកម៉ូតូបាត់ទៅហើយ៕

https://s5.kh1.co/__image/w=650,h=867,q=100/aa/aa05b67a66f2d563c55e37e043148dfc1df1f030.jpg
https://s6.kh1.co/__image/w=650,h=488,q=100/2b/2b37fe5bf05d34a82825bfd6e35d12ec7b7e2544.jpg
https://s6.kh1.co/__image/w=650,h=366,q=100/89/8908095593ed2656d6c9f9ebb685fa707de8ac01.jpg

ប្រភព freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T