អាយុកាន់តែច្រើនទៅ តែសម្រស់ សួន ចន្ថា មិនចាស់តាមអាយុ

//s4.kh1.co/9f/9f46db585c398ae9a942e5182405fc886c06f327.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើនស្គាល់ ពីតារាចម្រៀងស្រីជើងចាស់ ដ៏មានប្រជាប្រិយភាព អ្នកនាង សួន ចន្ថា ជាក់ជាមិនខាន ដែលបច្ចុប្បន្ននេះ លោកស្រីមិនសូវជាមុខនៅលើកញ្ចក់ទូរទស្សន៍ច្រើនក៏ពិតមែន តែតារាចម្រៀងស្រីរូបនេះ ហាក់បីជាមានភាពមមាញឹកខ្លាំង ទៅលើការច្រៀងនៅតាមបណ្ដាកម្មវិធីអាពាហ៍ពិពាហ៍ ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះ អ្នកនាង សួង ចន្ថា ក៏ទទួលបានការចាប់អារម្មណ៍ ទៅលើការបកស្រាយបទចម្រៀងរបស់ខ្លួន ខ្លាំងដដែល ទោះបីជាពេលសព្វថ្ងៃនេះ ខ្លួន​មានវ័យច្រើនក៏ពិតមែន តែអ្នកនាង នៅតែបកស្រាយបានយ៉ាងពីរោះមិនចាញ់ពីមុននោះទេ ។

ក្នុងនោះផងដែរ អ្វីដែលមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ សម្រស់របស់អ្នកនាង សួន ចន្ថា នៅតែរក្សាបានភាពស្រស់ស្អាតខ្លាំងដដែល ស្ទើរតែមើលមិនឃើញភាពចាស់របស់ខ្លួនទាល់សោះ  ធ្វើឲ្យបណ្ដាប្រិយមិត្តលាន់សរសើរគ្រប់គ្នាតែម្ដង ។

គួរឲ្យដឹងផងដែរថា ក្នុងពេលបច្ចុប្បន្ននេះអ្នកនាង សួន ចន្ថា មានវ័យមិនតិចជាង៥០ឆ្នាំនោះទេ តែតារាចម្រៀងស្រីដ៏ប្រជាប្រិយភាពរូបនេះ មើលទៅសម្រស់មិនចាញ់តារាស្រីៗដែលជំនាន់គ្នានោះទេ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

 សួង ចន្ថា
 សួង ចន្ថា
 សួង ចន្ថា
 សួង ចន្ថា
 សួន ចន្ថា និង ស៊ិន ឧត្តមផល្លា
 សួន ចន្ថា និង ស៊ិន ឧត្តមផល្លា
 សួង ចន្ថា
 សួង ចន្ថា
 សួង ចន្ថា និង សុភ័ក្រ កុសុម៉ា 
 សួង ចន្ថា និង សុភ័ក្រ កុសុម៉ា 
 សួង ចន្ថា
 សួង ចន្ថា
 សួង ចន្ថា
 សួង ចន្ថា
សួន ចន្ថា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T