អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានទាត់ចោលសំណើរបស់កាំភ្លើងធំ Arsenal ក្នុងការចុះហត្ថលេខាទិញផ្ដាច់កីឡាករ Dani Ceballos។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCaballos កំពុងលេងក្រោមលក្ខខណ្ឌខ្ចីជើងជាមួយ Arsenal នៅរដូវកាលនេះ ខណៈទម្រង់លេងដ៏ល្អរបស់គេបានធ្វើឲ្យអ្នកចាត់ការទូទៅលោក Unai Emery ចង់ទិញផ្ដាច់យករូបគេមកកាន់កីឡដ្ឋាន Emirates។
ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានដាក់សំណើ ២៥លានផោនដើម្បីសុំទិញកីឡាករជម្រើសជាតិអេស្ប៉ាញ Caballos ប៉ុន្តែសំណើនេះត្រូវបាន Real Madrid បដិសេធ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកីឡាអេស្ប៉ាញ El Desmarque។ ប្រភពដដែលបានបន្តឲ្យដឹងថាក្លិប Real Madrid ទាមទារតម្លៃខ្លួន ៣០លានផោន បើសិនជា Arsenal ចង់ទិញផ្ដាច់។
Caballos ចូលរួមជាមួយក្លិបយក្សអេស្ប៉ាញកាលពីឆ្នាំ២០១៧ ប៉ុន្តែគេចូលលេងបានក្នុងក្របខណ្ឌ La Liga បានត្រឹម ១៧ប្រកួតប៉ុណ្ណោះក្នុងរយៈពេលពីររដូវកាល។ លើសពីនេះទៅទៀតខ្សែបម្រើរូបនេះក៏មានទំនាក់ទំនងមិនល្អជាមួយនឹងលោក Zidane ផងដែរ។ ហេតុផលទាំងនេះហេតុទើបធ្វើឲ្យគេសម្រេចចិត្តចាកចេញពី Real Madrid ពនេចរមកចូលរួមជាមួយកាំភ្លើងធំក្រោមលក្ខខណ្ឌខ្ចីជើង។
ក្រោយផ្លាស់មកទឺកដីអង់គ្លេសនៅរដូវកាលនេះ កីឡាករវ័យ ២៣ឆ្នាំ Caballos ចូលលេងបាន ១២ប្រកួតនិងបានបង្ហាញទម្រង់លេងយ៉ាងល្អគួរឲ្យកត់សម្គាល់៕
ប្រភព៖ DailyMail