មិននឹកស្មានថា កូនប្រុសMr Bean ពេលធំឡើងសង្ហាម្លឹងៗ ហើយមុខដូចលោកទៀត

//s6.kh1.co/57/57c00bbba4b371f587dcda08ea758ef5337a5127.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ Mr Bean ត្រូវបានគេស្គាល់ជុំវិញពិភពលោក ដែលលោក ជាតារាសម្តែងបែបកំប្លែងមុខស្ងួត ហើយរាល់ខ្សែភាពយន្ត ឬប្រភេទរឿងសាច់រឿងបែបកំប្លែងខ្លីៗ សុទ្ធតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារារូបនេះ មិនសូវបង្ហាញពីជីវិតឯកជនរបស់ខ្លួនប៉ុន្មានទេ មានតែអ្នកសារព័ត៌មានតែប៉ុណ្ណោះ ដែលខំគាស់កកាយ ដោយខ្លួនឯង ថាជីវិតរបស់លោក ជាមួយនឹងគ្រួសារបែបណាខ្លះ។ ក្នុងនោះ Mr Bean ដែលមានឈ្មោះពិត Rowan Atkinson  មានកូន២នាក់ ជាមួយនឹងអតីតភរិយាលោក។

អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺកូនប្រុសច្បងរបស់លោក ឈ្មោះ Benjamin Atkinson អាយុ២៦ឆ្នាំ ដែលត្រូវបានគេគិតថា​ រូបលោកមានមុខមាត់ដូចប៉ាគេបេះដាក់ នៅពេលពេញរូបពេញរាង។ ជាពិសេស រូបថតប៉ុន្មានសន្លឹករបស់ Benjamin ដែលត្រូវបានបង្ហាញនូវក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺកាន់តែដូចឪពុកខ្លាំង ជាមួយនឹងស្នាមញញឹមដ៏គួរឲ្យស្រលាញ់របស់គេ។

យ៉ាងណាមិញ នាពេលបច្ចុប្បន្ន Benjamin Atkinson ស្ថិតក្នុងជួរកងទ័ព ជាពិសេស រូបគេក៏ចេះភាសាច្រើន គួបផ្សំនឹងរូបសម្បត្តិស្រស់សង្ហា ធ្វើឲ្យនារីមិនតិចទេ បាក់ចិត្តស្រលាញ់ លង់ស្នេហ៍មកលើរូបគេ។

គួរបញ្ជាក់ផងដែរថា ប្រុសស្អាតរូបនេះ ជាកូនប្រុសច្បង របស់Mr Bean ដែលម្តាយរបស់គេមានឈ្មោះ Sunetra Sastry ហើយរូបគេ ក៏មានប្អូនស្រីម្នាក់ ឈ្មោះ Lily Sastry អាយុ២៤ឆ្នាំ។ ក្រោយមក Mr Bean ជាមួយនឹងអតីតភរិយា ក៏បានលែងលះគ្នា នៅក្នុងឆ្នាំ២០១៥ រួចលោក ក៏មានភរិយាក្រោយ ហើយក៏មានកូនម្នាក់ទៀតផងដែរ៕

Mr Bean
Mr Bean
Mr Bean
Mr Bean
កូនMr Bean នៅខាងឆ្វេង
កូនMr Bean នៅខាងឆ្វេង
កូនMr Bean
កូនMr Bean
កូនMr Bean
កូនMr Bean
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T