អូទ្រីស៖ នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៩ នៅទីក្រុងវីយែន (ប្រទេសអូទ្រីស) ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធី «ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០១៩» ស្តីពី «យុទ្ធនាការទីផ្សារប្រចាំឆ្នាំ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីធ្វើអាជីវកម្មអស់រយៈពេលជាង១០ឆ្នាំ ក្រុមហ៊ុន មិត្តហ្វូន មិនអាចរក្សាទុករូបភាពចំណាស់ និងមិនទាក់ទាញអតិថិជននោះទេ ជាពិសេសអតិថិជនវ័យក្មេងក្នុងយុគសម័យឌីជីថលនៅកម្ពុជា។ ដោយដឹងច្បាស់ពីសារៈសំខាន់នៃការស្វែងរកការជម្រុញ ដើម្បីនាំស្លាកសញ្ញា មិត្តហ្វូនកាន់តែខិតជិតបេះដូងអតិថិជន ភាពស្និទ្ធស្នាល និងភាពរស់រវើក ក្រុមហ៊ុន មិត្តហ្វូន បានអនុវត្តយុទ្ធនាការស្តារឡើងវិញនូវស្លាកសញ្ញា។
បន្ទាប់ពីដំណើរការយុទ្ធនាការត្រឹមតែ ៩ ខែប៉ុណ្ណោះ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ មិត្តហ្វូន មានកំណើនអតិថិជនខ្ពស់បំផុត ក្នុងអំឡុងពេលអាជីវកម្ម១០ឆ្នាំ ចំនួនអតិថិជនសរុបបានកើនឡើងដល់ ៩ លាននាក់ ដោយរក្សាបាននូវកំណើនប្រាក់ចំណូលនៅកម្រិតទីពីរ គឺចំនួនច្រើនជាង ១៥%។
សន្ទស្សន៍យីហោបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ សន្ទស្សន៍ Top of Mind បានកើនឡើងពី ៣០% ទៅ ៤០% សន្ទស្សន៍ Share of Voice ឈានដល់កំរិតខ្ពស់ ភាគច្រើននៅក្នុងបណ្តាញប្រតិបត្តិករ ~ ៣៩,២% ។
ការប្រើប្រាស់ម៉ាស្កត់មុន្នី ក្នុងសកម្មភាពទីផ្សារ (ជាភាសាខ្មែរមុន្នីមានន័យថាជាមនុស្សដែលឆ្លាត រួសរាយរាក់ទាក់ និងស្តាប់នូវអ្វីៗគ្រប់យ៉ាង) ខណៈពេលដែលការប្រើប្រាស់បច្ចេកវិទ្យា 4.5G LTE បានចាប់ផ្តើមដំណើរការ ផ្លាស់ប្តូរស្លាកសញ្ញាពីពណ៌ខៀវទៅក្រហម ជាមួយនឹងកញ្ចប់សេវាកម្មដែលសមស្របទៅនឹងតម្រូវការរបស់យុវវ័យ គឺជាកត្តាជម្រុញឱ្យ មិត្តហ្វូន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ពានរង្វាន់អាជីវកម្មអន្តរជាតិ (Stevie Award) គឺជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់កំពូលៗ នៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីផ្តល់ជូនជាកិត្តិយសនូវរាល់សមិទ្ធផល និងការរួមចំណែកវិជ្ជមានរបស់អាជីវកម្ម និងបុគ្គល ដើម្បីប្រយោជន៍ជាសាកលរបស់សហគមន៍រួមទាំងព័ត៌មានវិទ្យា និងទូរគមនាគមន៍។ នេះគឺជាពានរង្វាន់ដ៏មានកិត្យានុភាព ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ និងត្រូវបានទស្សនាវដ្តីញូវយ៉កថែមស៍ផ្សព្វផ្សាយលើប្រព័ន្ធអូស្ការ សម្រាប់អាជីវកម្មអន្តរជាតិ។
ពានរង្វាន់ IBA Stevie បានទទួលការតែងតាំងជាង ៤,០០០ នាក់មកពី ៧៤ ប្រទេស និងអ្នកជំនាញជាង ១,០០០ នាក់ បានចូលរួមក្នុងដំណើរការវាយតម្លៃសកល ដើម្បីជ្រើសរើសអ្នកដែលមានស្នាដៃល្អបំផុត៕